Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម Manchester United នឹង​មិន​បាន​លេង UCL នៅ​រដូវកាល​ក្រោយ​នេះ​ទេ!!!

Published

on

ក្លឹប​បិសាចក្រហម Manchester United នឹង​​មិន​បាន​ចូល​លេង​ក្របខណ្ឌ UEFA​ Champions League នៅ​រដូវ​កាល​ក្រោយ​​នេះទេ ​បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​​ក្នុង​លទ្ធផល 4-0 ជា​មួយ​ក្លឹប Brighton កាល​ពី​យប់​មិញ​នេះ។

ដំបូង​ឡើយ Manchester United នៅ​មាន​ឱកាស​ចាំ​មើល​លទ្ធផល​នៃ​ការ​ប្រកួត​របស់​ក្លឹប​កាំភ្លើងធំ Arsenal និង​ក្លឹប​មាន់ខ្នាយ​មាស Tottenham ព្រោះ​​ពួក​គេ​សុទ្ធ​តែ​កំពុង​ប្រជែង​យក Top 4។ ទោះ​យ៉ាង​ណា ក្នុង​ការ​ចាំ​អ៊ុត​មើល​លទ្ធផល​រវាង​ក្រុម​ទាំង​ពីរ​នេះ​ដែរ ក្លឹប​បិសាចក្រហម​ខ្លួន​ឯង​ផ្ទាល់ ត្រូវ​តែ​ប្រកួត​ឲ្យ​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់ ហើយ​ប្រសិន​បើ Arsenal និង Tottenham ភ្លាត់​ចាញ់​ប្រកួត​មួយ រឺ​ពីរ នោះ​ Top 4 នឹង​បាន​មក​លើ​បិសាចក្រហម ហើយ​អាច​​មាន​ឱកាស​លេង UCL រដូវកាល​ក្រោយ។

ការ​បរាជ័យ​ជា​មួយ Brighton មិន​ត្រឹម​តែ​ជា​ការ​បរាជ័យ​នៅ​ក្របខណ្ឌ Premier League ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ក្លឹប​បិសាចក្រហម​មិន​អាច​មាន​ឱកាស​លេង UCL នៅ​ឆ្នាំ​ក្រោយ​ទៀត​ផង។

គ្រាប់​បាល់​ទាំង 4 គ្រាប់​របស់ Brighton គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទៅ​ដោយ Moises Caicedo, Marc Cucurella, Pascal Gross និង Leandro Trossard។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ក្រុម​អ្នក​គាំទ្រ​ក្លឹប​បិសាចក្រហម​បាន​ស្រែក​ទៅ​កាន់​កីឡាករ​របស់​ខ្លួន​ថា “អ្នក​មិន​សម​នឹង​ពាក់​អាវ​​របស់​បិសាចក្រហម​​ទេ”។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២