Connect with us

បាល់ទាត់អន្តរជាតិ

Xavi បញ្ជាក់​ពី​អនាគត​វែង​ឆ្ងាយ​របស់ Fermin Lopez ជាមួយ​ក្លឹប

Published

on

គ្រូបង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​សរសើរ​ខ្សែបម្រើ Fermin Lopez ចំពោះ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​ជ័យជម្នះ 2-1 ទៅ​លើ Shakhtar Donetsk កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ UEFA Champions League។

យ៉ាង​ណា​មិញ គួរ​រំលឹក​ផង​ដែរ​ថា Ferran Torres គឺ​ជា​ម្ចាស់​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទីទី 28 នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Shakhtar Donetsk មុន​ពេល Fermin Lopez ស៊ុត​ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី 36។ បន្ទាប់​ពី​ការ​ប្រកួត Fermin Lopez បាន​ទទួល​ពាន​រង្វាន់​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត។

កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ ប្រហែល​ជា​អាច​នឹង​ក្លាយ​ជា​ជម្រើស​ដំបូង​នៅ​ក្នុង​ការ​ប្រកួត El Clasico នៅ​ចុង​សប្តាហ៍​នេះ​ទល់​នឹង Real Madrid ផង​ដែរ ខណៈ​ដែល​លោក Xavi Hernandez បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង Fermin Lopez។ គាត់​ជា​កីឡាករ​ដែល​អាច​នៅ Barcelona ជា​ច្រើន​ឆ្នាំ​ទៀត…”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២