Connect with us

បាល់ទាត់អន្តរជាតិ

Tottenham និង Manchester United ធ្លាប់​ចាប់​អារម្មណ៍ Luis Diaz តាំង​ពី​មុន​ពេល​កីឡាករ​រូប​នេះ​ផ្ទេរ​ទៅ Liverpool

Published

on

គ្រូ​បង្វឹក​លោក Antonio Conte បាន​លើក​ឡើង​ថា ក្លឹប​មាន់​ខ្នាយ​មាស Tottenham ធ្លាប់​បាន​ឃ្លាំ​មើល និង​សម្លឹង​រក​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប Luis Diaz។ ហើយ​ក្នុង​អំឡុង​ពេល​នោះ Liverpool ក៏​មាន​ចេតនា​ផ្ទេរ​កីឡាករ​រូប​នេះ​ដែរ។ ដោយ​សារ​មាន​ក្លឹប​ធំៗ​ផ្សេង​ទៀត​ចង់​បាន Luis Diaz ដែរ​នោះ ទើប​ក្លឹប​ហង្សក្រហម ព្យាយាម​ពន្លឿន​ការ​ចុះ​ហត្ថលេខា​លើ Luis Diaz។

ក្រោយ​ការ​បរាជ័យ សម្រាប់​ការ​នាំ​យក Luis Diaz ពី​ក្លឹប FC Porto ពេល​នោះ Tottenham បាន​នាំ​យក​កីឡាករ​លេង​ជើង​ឆ្វេង Kulusevski មក​ជំនួស​វិញ។

បន្ទាប់​ពី​ការ​ផ្ទេរ Luis Diaz បាន​ក្លាយ​ជា​កីឡាករ​ដែល​លេច​ធ្លោរ​ភ្លាមៗ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League នឹង​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​សម​តាម​បំណង​របស់​គ្រូ​បង្វឹក និងស៊ុតបញ្ចូលទី​បាន 5 គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន 21 ប្រកួត​ក្នុង​គ្រប់​ការ​ប្រកួត​ទាំងអស់​របស់​ហង្សក្រហម។

ហង្សក្រហម Liverpool មិនមែន​ជា​ក្រុម​តែ​មួយ ដែល​តាមដាន​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ មុន​ពេល​គាត់​ផ្លាស់​ទៅ Anfield នោះ​ទេ ដោយ​លោក Ralf Rangnick ក៏​បាន​សារភាព​ដែរ​ថា គាត់បាន​ស្នើ​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​លើ​កីឡាករ​រូប​នេះ​ដែរ ប៉ុន្តែ​ក្រុម​ប្រឹក្សា​ភិបាល​របស់​បិសាចក្រហម​បាន​រារាំង។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២