បាល់ទាត់អន្តរជាតិ
Barcelona កក់កៅអីលេង UEFA Champions League នៅរដូវកាលក្រោយ!!!

ក្លឹបអ្នកមានបុណ្យ Barcelona ទទួលបានកៅអីមួយក្នុងការប្រកួត UEFA Champions League នៅរដូវកាលក្រោយ បន្ទាប់ពីទទួលបានជ័យជម្នះ 2-1 កាលពីយប់មិញ ទៅលើក្រុម Real Betis។
ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានស៊ុតគ្រាប់បើកឆាកនៅនាទីទី 76 ប៉ុន្តែ 3 នាទីក្រោយមកក្រុមម្ចាស់ផ្ទះបានស៊ុតមួយគ្រាប់តាមស្មើ ដោយកីឡាករ Marc Bartra។ ក្រុមទាំងពីរហាក់ដូចជានឹងរក្សាលទ្ធផលស្មើនេះ រហូតដល់ចប់ការប្រកួតទៅហើយ។ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល ព្រោះនៅនាទីទី 90+4 ខ្សែការពារឆ្វេង Jordi Alba បានដាក់ថែមមួយគ្រាប់ ដែលជាគ្រាប់ជ័យជម្នះ និងដណ្ដើមបានបីពិន្ទុពីក្រុមភ្ញៀវ។
ដំបូងឡើយ Barcelona ជាក្រុមដែលព្យាយាមប្រជែងយក Top 4 ជាមួយក្រុមជាច្រើនទៀតផ្សេងទៀតនៅ La Liga។ ប៉ុន្តែលទ្ធផល 2-1 កាលពីយប់មិញ បានធ្វើឲ្យ Barcelona ស្ថិតក្នុងទីតាំងដែលមានសុវត្ថិភាព គឺមួយកៅអីសម្រាប់ទៅលេងក្របខណ្ឌ UCL រដូវកាលក្រោយ។
Barcelona នៅសល់ 3 ប្រកួតចុងក្រោយសម្រាប់ក្របខណ្ឌ La Liga ប៉ុន្តែទោះបីជាប្រកួតទាំងអស់ដែលនៅសល់នេះ Barcelona ចាញ់ទាំងអស់ក៏ដោយ ក៏មិនជាបញ្ហាអ្វីដែរ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona