បាល់ទាត់អន្តរជាតិ
ប្រធានសហព័ន្ធបាល់ទាត់បារាំងអះអាងថា Zidane នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Paris Saint-Germain នាពេលឆាប់ៗខាងមុខនេះ!!!

អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានគេផ្សារភ្ជាប់ទៅនឹងមុខតំណែងធំៗជាច្រើន ចាប់តាំងពីចាកចេញពីទឹកដី Bernabeu ជាលើកទីពីរក្នុងឆ្នាំ 2021។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) លោក Noel Le Graet បានសារភាពថា លោកនឹងមិនភ្ញាក់ផ្អើលទេដែលឃើញលោក Zinedine Zidane ចូលកាន់តំណែងនៅ Paris Saint-Germain នាពេលខាងមុខ។
ការលើកឡើងបែបនេះមានន័យថា លោក Noel Le Graet បានដឹងច្បាស់រួចទៅហើយថា ក្លឹប PSG នឹងនាំយក Zinedine Zidane មកធ្វើជាគ្រូបង្វឹកថ្មីៗរបស់ក្លឹប ជំនួសឲ្យលោក Mauricio Pochettino។
Zinedine Zidane គឺជាគ្រូបង្វឹកតែម្នាក់គត់ដែលធ្លាប់ឈ្នះពាន UEFA Champions League បីដង ហើយគ្រូបង្វឹករូបនេះ មិនបានទទួលការងារអ្វីនោះឡើយ ចាប់តាំងពីបានចាកចេញពីក្លឹប Real Madrid នៅចប់រដូវកាល 2020-21 មកទល់នឹងពេលនេះ។
ពិតណាស់ថា PSG ជាក្រុមដែលព្យាយាមនាំយកកីឡាករល្បីៗ ប៉ុន្តែពួកគេនៅតែមិនអាចឈ្នះពាន UEFA Champions League ឡើយ ដែលវាជាពានដែលក្លឹបមិនធ្លាប់មានប្រវត្តិឈ្នះសូម្បីតែម្ដង។ ហេតុផលទាំងនេះហើយដែលក្លឹប PSG នឹងនាំយក Zinedine Zidane មកកាន់តំណែងជាគ្រូបង្វឹកថ្មី ព្រោះគាត់ធ្លាប់មានបទពិសោធន៍ដ៏ជោគជ័យជាមួយនឹងពានមួយនេះ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona