បាល់ទាត់អន្តរជាតិ
ចាញ់ Copenhagen កាលពីម្សិលមិញ បិសាចក្រហមបានបង្កើតកំណត់ត្រាមួយចំនួនគួរឲ្យកត់សម្គាល់
ក្លឹបបិសាចក្រហម Manchester United បានបង្កើតប្រវត្តិសាស្ត្រមួយដែលពួកគេមិនចង់បាន នៅក្នុងការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេក្នុងលទ្ធផល 4-3 ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ Copenhagen ដែលជាការប្រកួតក្របខ័ណ្ឌ UEFA Champions League កាលពីរំលងអាធ្រាតយប់មិញ។
Rasmus Hojlund រកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 2 គ្រាប់ សម្រាប់ការប្រកួតត្រឹម 28 នាទីដំបូង ដើម្បីជួយឲ្យបិសាចក្រហមមានក្ដីសង្ឃឹមក្នុងការទទួលបាន 3 ពិន្ទុពីការប្រកួតនោះ។ ទោះជាយ៉ាងណា រឿងអកុសលបានកើតឡើង ដោយ Marcus Rashford ត្រូវបានពិន័យកាតក្រហមនៅនាទីទី 42 ដែលធ្វើឲ្យពួកគេត្រូវបាត់បង់បេក្ខភាពកីឡាករសំខាន់ម្នាក់ ហើយត្រូវបង្ខំចិត្តលេងដោយមានគ្នា 10 នាក់ ទល់នឹង 11 នាក់។ ក្រោយចប់ការប្រកួត Copenhagen គឺជាអ្នកដែលទទួលបាន 3 ពិន្ទុ ដោយបានយកឈ្នះ Manchester United ក្នុងលទ្ធផល 4 ទល់នឹង 3។
ទន្ទឹមនឹងនេះដែរ ការបរាជ័យនេះ គឺជាលើកទីមួយរបស់ពួកគេ ដែលចាញ់ក្នុងការប្រកួតបើកឆាកចំនួន 9 ប្រកួត ក្នុងចំណោម 17 ប្រកួត ជាលើកដំបូងគិតចាប់តាំងពីរដូវកាលឆ្នាំ 1973-1974 មក។ យ៉ាងណាក៏ដោយពួកគេមានកំណត់ត្រាល្អមួយផ្សេងទៀត គឺខ្សែប្រយុទ្ធ Hojlund បានក្លាយជាកីឡាករដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Man United ដែលស៊ុតបញ្ចូលទីបាន 5 គ្រាប់ ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ UEFA Champions League 4 ប្រកួតដំបូងសម្រាប់ក្លឹប។ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះក៏បានក្លាយជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីបាន 2 គ្រាប់ ក្នុងការប្រកួតក្រៅដីក្នុងក្របខ័ណ្ឌ UEFA Champions League សម្រាប់បិសាចក្រហមផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ4 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី