Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ធំៗ 2 ចាប់​អារម្មណ៍​ចង់​បាន​ខ្សែបម្រើ​កណ្ដាល Pierre-Emile Hojbjerg

Published

on

ក្លឹប​បិសាចក្រហម Manchester United និង​សេះបង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​ប្រជែង​គ្នា ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Pierre-Emile Hojbjerg របស់​ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur។ កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ គឺ​ជាកីឡាករ​សំខាន់មួយ​រូប​របស់​ក្លឹប ដោយ​បាន​ចំណាយ​ពេល 3 ឆ្នាំកន្លះចុង​ក្រោយ​ជាមួយ Tottenham Hotspur។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Hojbjerg បាន​ធ្លាក់​ចុះ​នូវ​ការ​បង្ហាញ​សមត្ថភាព​លើ​ទីលាន​ប្រកួត បន្ទាប់​ពី​មាន​វត្តមាន​របស់​គ្រូ​បង្វឹក​ថ្មី​លោក Ange Postecoglou ដោយ​នៅ​រដូវកាល​នេះ គាត់​បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស 11 នាក់​ដំបូង​នៃ​ការ​ប្រកួត​របស់​ក្លឹប​ត្រឹមតែ 2 ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល Yves Bissouma និង Pape Matar Sarr គឺ​ជា​ជម្រើស​សំខាន់​មុន​កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ។

យោងតាម​របាយការណ៍​ពី Corriere dello Sport បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម​នៅ​តែ​រក្សា​ការ​អារម្មណ៍​របស់​ពួក​គេ​ទៅ​លើ Hojbjerg ដែល​ពួក​គេ​អាច​នឹង​ចរចា​ខ្សែបម្រើ​រូប​នេះ ក្នុង​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ ហើយ​ក្លឹប​ពី​អ៊ីតាលី Juventus ក៏​ចង់​បាន Hojbjerg ដែរ។ គេ​បាន​ដឹង​ថា Tottenham Hotspur បាន​កំណត់​តម្លៃ​ខ្លួន​របស់ Hojbjerg ប្រហែល 30 លានផោន។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២