Connect with us

បាល់ទាត់អន្តរជាតិ

Atletico Madrid កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែការពារ Aaron Wan-Bissaka

Published

on

យោងតាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​បានឲ្យ​ដឹង​ថា ក្លឹប Atletico Madrid កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែការពារ Aaron Wan-Bissaka របស់​ក្លឹប​បិសាចក្រហម Manchester United នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់ Todofichajes។

យ៉ាង​ណា​មិញ Atletico Madrid កំពុង​ស្វែងរក​ខ្សែការពារ​ស្ដាំ​ដែល​ជា​អ្នក​ជំនួស Sime Vrsaljko ព្រោះ​ខ្សែការពារ​រូប​នេះ ត្រៀម​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​រដូវក្តៅ​នេះ។

យ៉ាង​ណា​មិញ Wan-Bissaka ត្រូវ​បាន​គេ​ផ្ដល់​ដំណឹង​ថា គាត់​នឹង​មិន​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​បិសាចក្រហម លោក Erik ten Hag ទេ។ ក្លឹប​នឹង​ព្យាយាម​ឲ្យ Wan-Bissaka ខ្ចីជើង​ទៅ​ក្លឹប​ផ្សេង រឺ​អាច​មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា។

គួរ​រំលឹក​ផង​ដែរ​ថា ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស Aaron Wan-Bissaka ត្រូវ​បាន​ក្លឹប​បិសាចក្រហម​ចុះ​ហត្ថលេខា​មក​ពី​ក្លឹប Crystal Palace កាល​ពី​ឆ្នាំ 2019។ ប៉ុន្តែ​មួយ​រយៈចុងក្រោយ​នេះ ក្នុង​ស្ថានភាព​ដែល​ក្លឹប​កំពុង​មាន​បញ្ហា​ទម្រង់​លេង​ធ្លាក់​ចុះ​នោះ Wan-Bissaka មិន​ស្ថិត​ក្នុង​ជម្រើស​នៃ​គ្រូ​បង្វឹក​ឡើយ ដោយ​ភាគ​ច្រើន​លោក Ralf Rangnick តែងតែ​ប្រើប្រាស់ Diogo Dalot ជំនួស​វិញ។

ប្រភព: Goal

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២