បាល់ទាត់អន្តរជាតិ
Arsenal ពិភាក្សាពីការបន្តកុងត្រាថ្មីជាមួយខ្សែបម្រើ Mohamed Elneny

ក្លឹបកាំភ្លើងធំ Arsenal បានចាប់ផ្តើមពិភាក្សាជាមួយខ្សែបម្រើ Mohamed Elneny ជុំវិញការបន្តកុងត្រាថ្មី ដែលអ្វីៗគ្រប់យ៉ាងហាក់ដូចជាដំណើរការទៅមុខបានដោយមិនមានបញ្ហាអ្វីនោះឡើយ។
យ៉ាងណាមិញ កីឡាករវ័យ 29 ឆ្នាំរូបនេះត្រូវបានប្រើប្រាស់ដោយលោក Mikel Arteta នៅចុងរដូវកាលនេះ ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការរងរបួសដ៏យូររបស់ Thomas Partey។
ជាមួយនឹងកុងត្រារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ខ្សែបម្រើ Elneny បានបញ្ជាក់កាលពីថ្មីៗនេះ យ៉ាងច្បាស់ថា គាត់នឹងសប្បាយចិត្តក្នុងការចុះហត្ថលេខាលើការបន្តកុងត្រាថ្មី ដើម្បីនៅ Emirates បន្តទៀត។ Mohamed Elneny ក៏បានលើកឡើងពីសេចក្តីស្រឡាញ់របស់គាត់ចំពោះក្លឹប និងការគោរពចំពោះលោក Mikel Arteta ផងដែរ។ វាក៏ជាហេតុផលដែលធ្វើឲ្យគាត់ចង់នៅ Arsenal បន្តទៀត។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega