បាល់ទាត់អន្តរជាតិ
Arsenal ចង់នាំយកអតីតខ្សែប្រយុទ្ធ Serge Gnabry មកវិញ!!!

របាយការណ៍ពីលោក Ekrem Konur បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍លើអតីតខ្សែប្រយុទ្ធរបស់ខ្លួន Serge Gnabry ខណៈដែលព្រមព្រៀងកុងត្រាថ្មីរបស់កីឡាកររូបនេះ ត្រូវជាប់គាំងជាមួយ Bayern Munich។
Serge Gnabry នឹងផុតកំណត់កុងត្រារបស់ខ្លួនជាមួយក្លឹប Bayern Munich នៅឆ្នាំ 2023។ ទោះបីជា Gnabry មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកុងត្រាថ្មី ជាមួយនឹងលក្ខខណ្ឌថ្មីក៏ដោយក៏ Bayern Munich នៅតែព្យាយាមចង់រក្សាទុកគាត់បន្តទៀត។ លើសពីនេះទៅទៀត របាយការណ៍ថ្មីៗនេះបានបង្ហាញថា Bayern Munich កំពុងត្រៀមផ្តល់ជូនគាត់នូវការដំឡើងប្រាក់ខែមួយចំនួន ដើម្បីរារាំងចិត្តក្នុងការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះ។
យ៉ាងណាមិញ Serge Gnabry នៅតែជាកីឡាករសំខាន់សម្រាប់ក្លឹបនៅរដូវកាលនេះ ដោយគាត់បង្ហាញខ្លួនបាន 44 ប្រកួត និងស៊ុតបញ្ចូលទីបាន 17 គ្រាប់។ មានតែ Serge Gnabry ប៉ុណ្ណោះដែលអាចលេងនៅតំបន់ស្លាបស្តាំបានល្អជាងបំផុត ក្នុងចំណោមកីឡាករផ្សេងៗទៀតរបស់ក្លឹប Bayern Munich។
ប្រភព: Espn
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi