បាល់ទាត់អន្តរជាតិ
Marcelo ចង់ស្នាក់នៅ Real Madrid បន្តទៀត ទោះជាមិនសូវបានចូលលេងក៏ដោយ
ខ្សែការពារស្លាប Marcelo ចង់បន្តជាជីពបាល់ទាត់របស់គាត់បន្តទៀត ជាពិសេសគឺនៅជាកីឡាកររបស់ក្លឹប Real Madrid។ គាត់មិនចង់ក្លាយជាកីឡាករនៅក្លឹបណាផ្សេង ក្រៅពីក្លឹបបច្ចុប្បន្នដែលគាត់ស្រឡាញ់នេះឡើយ។ កុងត្រារបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022។
ទោះជាយ៉ាងណា អ្វីៗគ្រប់យ៉ាងវាហាក់ដូចជាបង្ហាញថា ពេលវេលារបស់ Marcelo ជាមួយ Real Madrid បានបញ្ចប់ហើយ ដោយរង់ចាំមើលអ្វីដែលនឹងកើតឡើងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី 28 ខែឧសភា ចុងខែនេះ។
ជិតឈាមដល់វ័យ 34 ឆ្នាំ ខ្សែការពារ Marcelo នៅតែមានអារម្មណ៍ថា ចង់លេងឲ្យក្លឹបស្ដេចស Real Madrid បន្តទៀត ទោះបីជាគាត់ភាគច្រើនត្រូវបានគ្រូបង្វឹកដាក់នៅកៅអីបម្រុងក៏ដោយ។ Marcelo បានចូលរួមជាមួយ Real Madrid នៅឆ្នាំ 2007 ដោយពេលនោះគាត់មានអាយុត្រឹមតែ 18 ឆ្នាំប៉ុណ្ណោះ។ គាត់បានក្លាយជាកីឡាករដែលឈ្នះពានច្រើនជាងគេបំផុតជាមួយក្លឹប Real Madrid។
មកទល់ពេលនេះ Marcelo លេងបាន 17 ប្រកួតនៅរដូវកាលនេះ ដែលប្រកួតទាំងនោះភាគច្រើនគាត់ចូលលេងនៅចុងម៉ោង។ យ៉ាងណាមិញបច្ចុប្បន្ននេះ ក្លឹបមិនមានការចរចាណាមួយជាមួយកីឡាកររូបនេះទេ។
ប្រធានក្លឹប Real Madrid កំពុងរង់ចាំរហូតដល់បញ្ចប់រដូវកាល ទើបធ្វើការសម្រេចចិត្តចុងក្រោយ ខណៈដែលក្លឹបកំពុងមានចេតនាបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយ Luka Modric ដែលត្រៀមនឹងផុតកុងត្រាដូច Marcelo ដែរ។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ4 days ago
Martin Zubimendi ប្រាប់មូលហេតុដែលគាត់បដិសេធមិនចូលរួមជាមួយ Liverpool
-
បាល់ទាត់អន្តរជាតិ4 days ago
Alex Telles រកបានក្លឹបថ្មីភ្លាមៗ ក្រោយចាកចេញពី Al Nassr
-
បាល់ទាត់អន្តរជាតិ5 days ago
Raphinha ចេញមុខការពារមិត្តរួមជាតិរបស់ខ្លួន ដែលតែងតែត្រូវបានអ្នកគាំទ្រជេរស្ទើរគ្រប់ការប្រកួត