បាល់ទាត់អន្តរជាតិ
James Rodriguez ចង់ឲ្យ Liverpool យកឈ្នះ Real Madrid នៅវគ្គផ្ដាច់ព្រ័ត UCL

កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយខ្សែប្រយុទ្ធ James Rodriguez បាននិយាយថា គាត់ចង់ឲ្យក្លឹបហង្សក្រហម Liverpool យកឈ្នះ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។
ប្រសិនបើ James Rodriguez គឺជាកីឡាករធម្មតា ប្រហែលជាសម្ដីរបស់គាត់ មិនត្រូវបានគេកត់សម្គាល់នោះឡើយ។ ប៉ុន្តែ Rodriguez ជាអតីតកីឡាករដែលធ្លាប់លេងឲ្យក្លឹបស្ដេចស Real Madrid រយៈពេល 4 រដូវកាល ហើយខ្លួនគេមិនធ្លាប់ជាកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ឡើយ។ យ៉ាងណាប្រហែលជាអាចមានហេតុផលណាមួយនៅពីក្រោយនោះ។
ខ្សែប្រយុទ្ធ James Rodriguez ធ្លាប់លេងនៅ Real Madrid ចន្លោះឆ្នាំ 2014 និង 2020 ប៉ុន្តែគាត់បាននិយាយថា គាត់នឹងគាំទ្រ Liverpool សម្រាប់មិត្តរួមក្រុមជម្រើសជាតិរបស់គាត់គឺ Luis Diaz។
James Rodriguez បាននិយាយនៅក្នុងបទសម្ភាសន៍ Twitch មួយជាមួយ Jaime Echenique ថា “Liverpool កំពុងមានទម្រង់លេងយ៉ាងល្អ ហើយពួកគេមាន Luis Diaz។ ខ្ញុំចង់ឲ្យ Luis Diaz ឈ្នះពានរង្វាន់មួយនេះ”។
គួររំលឹកផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាងក្លឹបស្ដេចស Real Madrid និងហង្សក្រហម Liverpool ត្រូវធ្វើឡើយនៅថ្ងៃទី 29 ចុងខែនេះ នៅកីឡដ្ឋាន Stade de France ប្រទេសបារាំង។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់