បាល់ទាត់អន្តរជាតិ
Kevin De Bruyne ប្រាប់មូលហេតុដែលគាត់ធ្វើស្តាយអបអរគ្រាប់បាល់របស់ Haaland
ខ្សែបម្រើ Kevin De Bruyne និយាយថា ការអបអរគ្រាប់បាល់របស់គាត់សម្រាប់ការស៊ុតបញ្ចូលទីគ្រាប់ទីបីទៅលើក្រុម Wolves កាលពីយប់មិញ មិនមែនមានគោលបំណង ទាក់ទងនឹងការចុះហត្ថលេខាទិញ Erling Haaland ដូចដែលគ្រប់គ្នាបានគិតនោះទេ។
De Bruyne បានស៊ុតបញ្ចូលទី Hat-trick ជាលើកដំបូងសម្រាប់ក្លឹប Man City នៅប្រកួតយប់មិញជាមួយ Wolves។ មានការចាប់អារម្មណ៍ចំពោះការអបអរគ្រាប់បាល់របស់គាត់សម្រាប់គ្រាប់ទី 3 ធ្វើឲ្យអ្នកគាំទ្រយល់ឃើញថា គឺជាការធ្វើត្រាប់តាមស្តាយរបស់ Haaland ។
ថ្លែងនៅក្នុងបទសម្ភាសន៍បន្ទាប់ពីការប្រកួត De Bruyne បាននិយាយថា “គ្រាប់ទី 3 ក្នុងការវាយបកនោះ គឺជាគ្រាប់បាល់ដ៏ស្អាតបំផុត”។
De Bruyne បានបន្ថែមទៀតថា “ខ្ញុំបានធ្វើការសម្ភាសន៍ពីរបីដងហើយ ពួកគេតែងតែសួរថា តើនោះបញ្ជាក់ពី Haaland មែនទេ? ជាការពិត ខ្ញុំទើបតែធ្វើវាបាន ព្រោះខ្ញុំរកបាន 3 គ្រាប់ វាជាលើកទីមួយសម្រាប់ខ្ញុំ”…។
កាលពីប្រកួតយប់មិញនេះ Kevin De Bruyne គឺជាតួអង្គដ៏សំខាន់ ព្រោះគាត់រកបានគ្រាប់បាល់ 4 គ្រាប់ម្នាក់ឯង។ ដោយឡែក បច្ចុប្បន្នក្លឹបមេឃខៀវ Manchester City បន្តនាំមុខបីពិន្ទុពីក្លឹបហង្សក្រហម Liverpool ដោយនៅសល់តែពីរប្រកួតទៀតប៉ុណ្ណោះ។ De Bruyne បាននិយាយថា ក្រុមរបស់គាត់កំពុងផ្តោតលើការប្រកួតបន្ទាប់ ដែលវាអាចជារឿងលំបាកមួយពេលប៉ះ West Ham។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ5 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រោយលឺថា Barcelona ចង់បាន West Ham ឡើងតម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះដល់ 100 លានអឺរ៉ូ