Connect with us

បាល់ទាត់អន្តរជាតិ

រឿង​ហួស​ចិត្ត​ក្នុង​ពិភព​បាល់ទាត់៖ កីឡាករ​ម្នាក់​ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ ក្រោយ​ធ្វើ​ឲ្យ​កូនស្រី​ប្រធាន​ក្លឹប​ពោះធំ

Published

on

អ្នក​អាច​នឹង​ប្រហែល​ជា​ធ្លាប់​បាន​អាន​ចំណង​ជើង​នៃ​អត្ថបទ​មួយ​ដែល​គេ​សរសេរ​ថា “ក្លឹប​បាល់ទាត់​មួយ​នៃ​ប្រទេស​ស្លូវេនី បាន​បណ្តេញ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ម្នាក់​ចោល ដោយ​សារ​ការ​ធ្វើ​ឲ្យ​កូនស្រី​របស់​ប្រធាន​ក្លឹប​មាន​ផ្ទៃ​ពោះ”។ រឿង​នេះ​ពិត​ជា​បាន​ល្បីល្បាញខ្លាំង នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប៉ុន្តែ​ការ​ពិត​​ទៅ​វា​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ និង​គ្រាន់​តែ​ត្រូវ​បាន​គេ​រំលឹក​ឡើង​វិញ​ជា​ថ្មី​ម្ដង​ទៀត​ប៉ុណ្ណោះ។

វាជា​រឿង​របស់​ពិត​កីឡាករ​បាល់ទាត់​សញ្ជាតិ​នីហ្សេរីយ៉ា​ដែល​មាន​ឈ្មោះ​ថា Donatus Edafe ជា​ខ្សែប្រយុទ្ធ​កណ្ដាល​ដែល​លេង​ឲ្យ​ក្លឹប ND Gorica។ រឿង​នេះ​បាន​កើត​ឡើង​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម្ល៉េះ។ យ៉ាង​ណា​មិញ Donatus Edafe បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប ND Gorica ក្នុង​ឆ្នាំ 2018។

ក្នុង​អំឡុង​ពេល​នោះ Donatus Edafe បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 3 ឆ្នាំ​ជាមួយ​ក្លឹប ND Gorica។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​ពាក្យ​ចចាម​អារ៉ាម​បាន​ឲ្យ​ដឹង​ថា គាត់​ត្រូវ​បាន​ក្លឹប​​បណ្តេញ​ចេញ​បន្ទាប់​ពី​រយៈពេល 6 ខែ ក្រោយ​ពី​ពេល​ដែល​គាត់​បាន​លង់​ស្រឡាញ់​កូនស្រី​របស់​ប្រធាន​ក្លឹប និង​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ។ ក្រោយ​មក​ទៀត Donatus Edafe បាន​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​ក្លឹប​លេង ទើប​តែ​ដល់​ថ្ងៃ​ទី 8 ខែ​វិច្ឆិកា ឆ្នាំ 2018 គាត់​បាន​ចុះ​ហត្ថលេខា​ទៅ​លេង​នៅ​ប្រទេស​ឥណ្ឌា ជាមួយ​ក្លឹប Minerva Punjab។

ប្រភព: Thestreetjournal

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២