បាល់ទាត់អន្តរជាតិ
ការប្រកួតរវាង Luton Town និង Bournemouth ត្រូវបានផ្អាក បន្ទាប់ពីមានកីឡាករម្នាក់គាំងបេះដូងពេលកំពុងប្រកួត
ការប្រកួតលីគរវាងក្លឹប Luton Town ជាមួយ Bournemouth កាលពីម្សិលមិញនេះ ត្រូវបានផ្អាកនៅដើមតង់ទី 2 បន្ទាប់ពីកីឡាករ Tom Lockyer បានដួលសន្លប់នៅលើទីលានប្រកួត។ យោងតាមការបញ្ជាក់បី Luton Town បានឲ្យដឹងថា Tom Lockyer ដែលមាននាទីជាកាពីតែនក្រុមដែរនោះ បានទទួលរងនូវការគាំងបេះដូង។

យ៉ាងណាមិញ ករណីនៃការគាំងបេះដូងរបស់ Tom Lockyer គឺស្រដៀងគ្នាទៅនឹង Christian Eriksen កាលពីប៉ុន្មានឆ្នាំមុនដែរ ដែលបានដួលភ្លាមៗនៅលើទីលានដោយគ្មានមូលហេតុ។ ដោយឡែកការប្រកួត Premier League រវាងក្រុមទាំង 2 កាលពីម្សិលមិញនេះ ត្រូវបានផ្អាកពាក់កណ្ដាលទី ខណៈដែល Luton Town និង Bournemouth រកបានម្នាក់មួយគ្រាប់ដូចគ្នា។

របាយការណ៍ចុងក្រោយដែលបានបញ្ជាក់ពីក្លឹប Luton Town បានឲ្យដឹងថា ពេលនេះខ្សែការពារ Tom Lockyer បានរួចផុតពីគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់អាយុជីវិតហើយ ហើយក្រុមគ្រូពេទ្យរបស់ក្លឹបកំពុងធ្វើការព្យាបាលបន្ថែម និងតាមដានសុខភាពរបស់គាត់បន្តទៀត។

ប្រភព: Twitter Luton Town
