Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ធំៗ​ជា​ច្រើន បដិសេធ​មិន​ព្រម​ចូលរួម​ជាមួយ Super League

Published

on

ក្លឹប​បិសាចក្រហម Manchester United របស់​អង់គ្លេស, Bayern Munich របស់​អាឡឺម៉ង់, Atletico Madrid និង Sevilla របស់​អេស្ប៉ាញ បាន​ប្រកាស​ពី​ការ​បដិសេធ​របស់​ពួក​គេ ក្នុង​ការ​ចូលរួម​ជាមួយ​ក្របខ័ណ្ឌ European Super League ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ 2025។

យ៉ាង​ណា​មិញ ក្លឹប​ទាំង 4 ខាង​លើ​នេះ គឺ​ជា​ក្លឹប​ដំបូង​គេ​ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការណ៍​​ដើម្បី​ថ្កោលទោស​ចំពោះ​គំនិត​នៃ​ការ​បង្កើត​ក្របខ័ណ្ឌ European Super League ហើយ​ថែម​ទាំង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ចំពោះ​ការ​ដើរ​តាម​ក្របខណ្ឌ​ដែលបង្កើត​ដោយ UEFA និង​សមាគមន៍​ក្លឹប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប។

ដោយ​ឡែក នៅ​មុន​នេះ​បន្តិច មាន​ក្លឹប​មួយ​ចំនួន​បន្ថែម​ទៀត​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​បដិសេធ​មិន​ចូលរួម​ជាមួយ Super League ដែរ។ ក្លឹប​ហង្សក្រហម Liverpool និង Arsenal ជា​ក្លឹប 2 បន្ថែម​ទៀត​ដែល​មិន​ព្រម​ចូលរួម​ជាមួយ Super League និង​បន្ត​រួម​ដំណើរ​ជា​មួយ UEFA បន្ត​ទៀត (នេះ​បើ​យោងតាម​របាយការណ៍​របស់​លោក Fabrizio Romano)។

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២