Connect with us

បាល់ទាត់អន្តរជាតិ

Antonio Conte ប្រាប់​ថា Arteta គួរ​តែ​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ ជាជាង​ការ​រអ៊ូរទាំ​ដាក់​អាជ្ញា​កណ្ដាល

Published

on

គ្រូបង្វឹក​របស់​ក្រុម​មាន់ខ្នាយមាស Tottenham លោក Antonio Conte បាន​រិះគន់​លោក Mikel Arteta ដែល​ជា​គ្រូបង្វឹក​ក្រុម​កាំភ្លើងធំ Arsenal ចំពោះ​ការ​រអ៊ូ​រទាំ​របស់​គាត់ បន្ទាប់​ពី​ក្រុមកាំភ្លើងធំ​នៅ​សល់​គ្នា​តែ 10 នាក់ ដោយ​សារ​កាត​ក្រហម កាល​ពី​ប្រកួត​យប់មិញ។

ពីរ​គ្រាប់​របស់ Harry Kane និង​មួយ​គ្រាប់​របស់ Son Heung-min សមល្មម​នឹង​ការ​ទទួល​បាន​បីពិន្ទុ​ពី​ក្លឹប​កាំភ្លើងធំ ខណៈ​ដែល​ខ្សែការពារ Rob Holding ទទួល​បាន​កាត​ក្រហម​ក្នុង​តង់ទី​មួយ។

ដោយ​ឡែក Arteta បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត បន្ទាប់​ពី​ការ​ប្រកួត​ថា គាត់​នឹង​ត្រូវ​គេ​ដាក់​ពិន័យ ប្រសិន​បើ​គាត់​បញ្ចេញ​មតិ​យោបល់​ធ្ងន់ធ្ងរ​លើ​ករណី​កាតក្រហម​របស់ Holding និង​ការ​ប្រកួត​ទាំងមូល។ ប៉ុន្តែ​លោក Antonio Conte បាន​សើច​ចំអក​នូវ​អ្វី​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ។

Antonio Conte បាន​និយាយ​ថា “ខ្ញុំ​គិត​ថា Mikel Arteta គឺ​ជា​គ្រូបង្វឹក​ដ៏​ល្អ​ម្នាក់ គាត់​ធ្វើ​បាន​ល្អ​ណាស់ គាត់​ទើប​តែ​ចាប់​ផ្តើម​ការងារ​នេះ។ ខ្ញុំ​គិត​ថា ខ្ញុំ​ស្តាប់​គាត់​រអ៊ូរទាំ​ច្រើន​ពេក​ហើយ”។

Conte បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​គិត​ថា​គាត់​ត្រូវ​តែ​ផ្តោត​អារម្មណ៍​លើ​ក្រុម​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ហើយ​កុំ​រអ៊ូរទាំ​ពេក។ គាត់​ទើប​តែ​ចាប់ផ្តើម​ការងារ​ជា​គ្រូ​បង្វឹក ហើយខ្ញុំគិតថា គាត់​ត្រូវតែ​ស្ងប់ស្ងាត់​ហើយ​ព្យាយាម​បន្ត​ការងារ​របស់​គាត់ ព្រោះ​គាត់​ល្អ​ណាស់”។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២