បាល់ទាត់អន្តរជាតិ
Sterling និង Cole Palmer ជាប់ពិន័យ មិនអាចចូលលេងពេលប៉ះ Crystal Palace នៅប៉ុន្មានថ្ងៃខាងមុខ
ក្លឹបតោខៀវ Chelsea នឹងលេងដោយគ្មានវត្តមានរបស់ Raheem Sterling និង Cole Palmer សម្រាប់ការប្រកួតទល់នឹង Crystal Palace នៅពាក់កណ្ដាលសប្តាហ៍នេះ ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League។
យ៉ាងណាមិញ កីឡាករសញ្ជាតិអង់គ្លេសទាំង 2 រូបនេះ បានទទួលកាតលឿងលើកទី 5 អំឡុងពេលប្រកួតដែលពួកគេបានចាញ់ Wolves 2-1 កាលពីរំលងអាធ្រាតយប់មិញ។ ដោយឡែក កីឡាករគ្រប់រូបនៅលីគកំពូលរបស់អង់គ្លេស Premier League នឹងត្រូវជាប់បម្រាមមួយប្រកួតដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេទទួលបានការលឿងលើកទី 5។
ទន្ទឹមនឹងនេះដែរ Nicolas Jackson ក៏បានទទួលកាតលឿងទី 8 របស់គាត់ក្នុងរដូវកាលនេះដែរ ហើយគាត់កំពុងប្រឈមនឹងការពិន័យព្យួរ 2 ប្រកួត នៅពេលដែលគាត់ត្រូវបានកាតលឿងលើកទី 10។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត