បាល់ទាត់អន្តរជាតិ
លីគកំពូលរបស់អារ៉ាប៊ីសាអូឌីត (SPL) ត្រៀមកាដូចុងឆ្នាំ ជារថយន្តទំនើបៗសម្រាប់កីឡាករដែលលេងនៅក្នុងប្រទេសរបស់ខ្លួន
ថ្នាក់លើ និងជាគណៈគ្រប់គ្រងប្រចាំលីគកំពូលរបស់អារ៉ាប់ Saudi Pro League បានសម្រេចចិត្តត្រៀមផ្តល់អំណោយជាវត្ថុថ្លៃៗ ដល់តារាបាល់ទាត់ដែលប្រកបអាជីពនៅអារ៉ាប៊ីសាអូឌីត សម្រាប់ឆ្នាំថ្មីខាងមុខ (នេះបើយោងតាមកាសែត The Sun របស់អង់គ្លេសបានចុះផ្សាយ)។
យ៉ាងណាមិញគេបានដឹងថា Saudi Pro League នឹងផ្តល់អំណោយដល់ខ្សែប្រយុទ្ធរបស់ក្លឹប Al-Nassr គឺ Cristiano Ronaldo, ខ្សែប្រយុទ្ធ Karim Benzema, មិត្តរួមក្រុមរបស់គាត់ N’Golo Kante, ខ្សែបម្រើ Riyad Mahrez និងកីឡាករផ្សេងៗមួយចំនួនទៀត។ អំណោយនោះមានដូចជា រថយន្ត Ferrari SF90 Spider, Bugatti, Lamborghini ជាដើម ព្រមទាំងនាឡិកាដែលមានតម្លៃជាង 34 ម៉ឺនអឺរ៉ូផងដែរ។
ប្រភព: Telecomasia