Connect with us

បាល់ទាត់អន្តរជាតិ

Messi នៅ​តែ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 3 ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2023

Published

on

សហព័ន្ធ​អន្តរជាតិ​នៃ​ប្រវត្តិសាស្រ្ត និង​ស្ថិតិ​បាល់ទាត់ (IFFHS) បាន​ចេញ​ផ្សាយ​ចំណាត់​ថ្នាក់​ចុង​ក្រោយ​មួយ​របស់​ខ្លួន ទាក់​ទង​នឹង​កីឡាករ​បាល់ទាត់​កំពូលៗ​ទាំង 10 សម្រាប់​ឆ្នាំ 2023 ដោយ​ផ្អែក​លើ​ពិន្ទុ​នៃ​ការ​វាយ​តម្លៃ​របស់​ពួក​គេ ខណៈ​ដែល​តារា​ឆ្នើម Lionel Messi នៅ​តែ​មាន​កំណត់​ត្រា​ល្អ និង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3។

យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​ន័រវេស​របស់ Manchester City គឺ​កីឡាករ Erling Haaland ដែល​ទទួល​បាន 208 ពិន្ទុ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 1 ក្នុង​បញ្ជី ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG ឈរ​នៅ​លេខ 2 មាន 105 ពិន្ទុ ហើយ​តារា​ឆ្នើម​អាហ្សង់ទីន Lionel Messi ឈរ​នៅ​លេខ 3 មាន 85 ពិន្ទុ។

ក្រៅពី​កីឡាករ​ទាំង 3 ខាង​លើ ក៏​មាន​កីឡាករ​មួយ​ចំនួន​ទៀត​ដូច​ជា ខ្សែបម្រើ Jude Bellingham (34ពិន្ទុ), Kevin de Bruyne (27ពិន្ទុ), Harry Kane (18) និង Vinicius Junior (8ពិន្ទុ) ជា​កីឡាករ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​តារាង​ផងដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២