បាល់ទាត់អន្តរជាតិ
Sterling មានភាគរយខ្ពស់ ក្នុងការផ្ទេរទៅលេងនៅ Barcelona

ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Manchester City គឺកីឡាករ Raheem Sterling បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រាប់ក្លឹបរបស់ខ្លួនថា គាត់ចង់ចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona នៅរដូវក្តៅនេះ (យោងតាមរបាយការណ៍ពីគេហទំព័រ 90min)។
យើងបានដឹងថា ក្លឹប Barcelona ធ្លាប់បានធ្វើការខិតខំ ដើម្បីចុះហត្ថលេខាលើ Sterling ក្នុងលក្ខខណ្ឌខ្ចីជើងដំបូងជាមួយ Ferran Torres កាលពីខែមករាកន្លងទៅ។ ប៉ុន្តែក្លឹប Man City បានរារាំងបំណងមួយនេះ ដោយពួកគេបានអនុញ្ញាតឲ្យតែ Ferran Torres ផ្លាស់ទៅ Camp Nou នៅពេលនោះតែប៉ុណ្ណោះ។
ដោយឡែកកីឡាករល្បឿនលឿន Raheem Sterling នឹងត្រូវផុតកុងត្រានៅកីឡដ្ឋាន Etihad ក្នុងខែមិថុនា ឆ្នាំ 2023 ដោយនៅត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ បើគិតពីពេលនេះទៅ ប៉ុន្តែការពិភាក្សារវាងកីឡាករ និងក្លឹបបានជាប់គាំងតាំងពីចុងឆ្នាំ 2021 មកម្ល៉េះ។
កាលពីរដូវក្តៅមុន Sterling និង Man City ស្ទើរតែសម្រេចគ្នាលើកុងត្រាថ្មីមួយទៅហើយ បន្ទាប់ពីក្លឹបបានមើលឃើញពីភាពលេចធ្លោររបស់ Sterling ក្នុងការប្រកួត Euro 2020 ជាមួយក្រុមតោកំណាចអង់គ្លេស និងជួយក្រុមឲ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ។
ទោះជាយ៉ាងណាក៏ដោយរដូវកាលថ្មីឆ្នាំ 2021/22 កីឡាករ Raheem Sterling ភាគច្រើនត្រូវដាក់នៅកៅអីបម្រុង។ គាត់បានចូលលេងតែ 3 ប្រកួតប៉ុណ្ណោះក្នុងចំណោម 11 ប្រកួតនៅ Premier League ក្នុងរយៈពេល 3 ខែដំបូងនៃការប្រកួត រហូតដល់ខែវិច្ឆិកា។ វាជាហេតុផលដែល Sterling នឹងស្វែងរកទ្រនំថ្មី ហើយក្លឹបដែលជាគោលដៅរបស់គាត់មុនគេនោះគឺ FC Barcelona។
ប្រភព: 90 Min