Connect with us

បាល់ទាត់អន្តរជាតិ

Tomiyasu រិះគន់​ការ​ដាក់​កាល​វិភាគ​ប្រកួត​របស់ Asian Cup និង Afcon Cup

Published

on

ខ្សែ​ការពារ​សញ្ជាតិ​ជប៉ុន Takehiro Tomiyasu បាន​លើក​ឡើង​ថា ការ​ប្រកួត Asian Cup គួរ​តែ​ប្តូរ​ទៅ​ខែ​មិថុនា ដែល​ដូច​ទៅ​នឹង​ការ​ប្រកួត Euros ដែរ។ យ៉ាង​ណា​មិញ កីឡាករ​របស់ Arsenal បាន​លើក​ឡើង​បែប​​នេះ​នៅ​មុន​ពេលនៃ​ការ​ប្រកួត​ជើង​ឯក AFC Asian Cup ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី 12 ខែ​មករា ដល់​ថ្ងៃ​ទី 10 ខែ​កុម្ភៈ។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត Asian Cup ឆ្នាំ​នេះ​ដែរ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កាតា ដែល​ចែកចេញ​ជា 6 ពូល និង​មាន 24 ក្រុម​មក​ពី​តំបន់​អាស៊ី។ ការ​ប្រកួត​ពាន​រង្វាន់​នេះ 3 ​លើក​ចុង​ក្រោយ​ត្រូវ​បាន​លេង​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​ដូច​ឆ្នាំ​នេះ​ដែរ តែ​ការ​ជ្រើសយក​​​ប្រទេស​មក​ពី​មជ្ឈិមបូព៌ា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​​រដូវ​ក្ដៅ​​នេះ​មិន​សូវ​ល្អ​ឡើយ ដោយសីតុណ្ហភាព​អាច​កើន​ឡើង​ដល់ 50 អង្សារសេ ដែល​​ចាត់​ទុក​ថា ជា​គ្រោះថ្នាក់​មួយ​សម្រាប់​បាល់ទាត់។

ផ្សេង​ពី​នេះ​ទៀត សម្រាប់​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​តំបន់​អឺរ៉ុប​​ដែល​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ជួយ​ក្រុម​ជម្រើស​ជាតិ ក៏​នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​នៅ​ក្លឹប​របស់​ខ្លួន​ផង​ដែរ។ ជាក់​ស្ដែង​ដូច​ជា Tomiyasu ដែល​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន គាត់​នឹង​ត្រូវ​ខកខាន​មិន​អាច​លេង​ឲ្យ Arsenal យ៉ាង​ហោច​ណាស់ 6 ​ប្រកួត ប្រសិន​បើ​ជប៉ុន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ Tomiyasu បាន​ប្រាប់​កាសែត Evening Standard ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា៖ “ខ្ញុំ​ចង់​ឲ្យ Asian Cup លេង​នៅ​ខែ​មិថុនា ដូចគ្នា​នឹង Euro ដែរ។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​យើង​លេង​នៅ​ខែ​មករា​ទេ ហើយ​មិន​ត្រឹម​តែ​ Asian Cup ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ African Cup ក៏​ដូច​គ្នា។ វា​មិន​ល្អ​សម្រាប់​កីឡាករ​ឡើយ”។

ប្រភព: Freemalaysiatoday

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២