បាល់ទាត់អន្តរជាតិ
Liverpool យកឈ្នះតោខៀវ Chelsea លើកពាន FA Cup

នៅក្នុងកីឡាបាល់ទាត់ អ្នកមិនអាចគ្រាន់តែល្អ ដើម្បីទទួលបានជ័យជំនះនោះទេ ប៉ុន្តែអ្នកត្រូវតែមានសំណាងផងដែរ។ សំណាងល្អ បូកផ្សំជាមួយនឹងកីឡាករដែលមានទម្រង់លេងល្អ ទើបអាចធ្វើឲ្យក្រុមទទួលបានជោគជ័យ រឺអាចលើកពានបាន។
ជាក់ស្ដែងដូចជា ក្រុមរបស់លោក Jurgen Klopp ដែលពោរពេញដោយកីឡាករឆ្នើមៗ និងមានទេពកោសល្យ ហើយពួកគេក៏មានសំណាងផងដែរ ដោយគេបានឈ្នះពាន FA Cup តាមរយៈការទាត់បាល់ 11 ម៉ែត្រ។ អ្នកចាំទី Alisson របស់ Liverpool បានសង្គ្រោះការទាត់បាល់របស់ Mason Mount ហើយ Kostas Tsimikas គឺជាអ្នកស៊ុតបាល់ 11 ម៉ែត្របង្ហើយចុងក្រោយ។
រដូវកាលនេះ អាចជារដូវកាលដ៏ជោគជ័យរបស់ក្រុមហង្សក្រហម Liverpool ដោយពួកគេបានឈ្នះពានរង្វាន់ Carabao Cup កាលពីខែកុម្ភៈ ហើយថ្ងៃនេះ ពួកគេកាន់ពាន FA Cup មួយទៀតផង។ លើសពីនេះទៅទៀត ហង្សក្រហមនៅតែមានឱកាសប្រជែងពាន Premier League រួមជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែលត្រូវប៉ះជាមួយ Real Madrid ផងដែរ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:
ប្រភព: BBC
-
បាល់ទាត់អន្តរជាតិ20 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi