បាល់ទាត់អន្តរជាតិ
Perisic បដិសេធកុងត្រាថ្មីជាមួយ Inter Milan ហើយត្រៀមផ្ទេរទៅ Chelsea

ខ្សែបម្រើប្រយុទ្ធ Ivan Perisic បានជួបពិភាក្សាជាមួយក្លឹបតោខៀវ Chelsea និងក្លឹបមួយចំនួនទៀតជុំវិញការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈដែលគាត់មិនពេញចិត្តចំពោះការផ្តល់ជូនលក្ខខណ្ឌកុងត្រាថ្មីជាមួយ Inter Milan (របាយការណ៍ពី 90 Min)។
កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិក្រូអាតរូបនេះ នឹងផុតកំណត់នៅចុងខែមិថុនានេះ ហើយប្រហែលជាគាត់មិនបន្តកុងត្រាថ្មីជាមួយ Inter Milan ឡើយ។
បន្ទាប់ពីការប្រកួតឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ខ្សែបម្រើ Perisic បាននិយាយថា “ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងសម្រាប់ខ្ញុំជាមួយ Inter Milan ទេ…”។
ដោយឡែកមានសេចក្ដីរាយការណ៍មួយនៅដើមសប្តាហ៍នេះថា ក្លឹបតោខៀវ Chelsea ជិតចុះហត្ថលេខាលើ Perisic ហើយ ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន។
គួររំលឹកផងដែរថា Ivan Perisic គឺជាអតីតកីឡាករយុវជនរបស់ក្លឹប Hajduk Yth។ Perisic ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 6 ដង ជាមួយនឹងការបង្ហាញខ្លួន 33 ប្រកួតជាមួយ Inter Milan រដូវកាលនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023