បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍: Dybala ប្រកាសចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ

កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធ Paulo Dybala បានប្រកាសថា គាត់នឹងចាកចេញពីក្លឹបយក្ស Serie A គឺសេះបង្កង់ Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្លឹបសេះបង្កង់ជាក្លឹបដែលខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេលជិត 7 ឆ្នាំមកហើយ។
កីឡាករវ័យ 28 ឆ្នាំរូបនេះ គឺជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប US Palermo ហើយត្រូវបានក្លឹប Juventus ចុះកុងត្រានាំយកមកកាលពីឆ្នាំ 2015។ Paulo Dybala បានសរសេរពាក្យលាដ៏រំជួលចិត្តជាមួយអ្នកគាំទ្ររបស់ Juventus ដោយសារភាពថា គាត់មិនរំពឹងថានឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះឡើយ។
Paulo Dybala បានបង្ហោះសារប្រាប់ដល់អ្នកគាំទ្រថា “វាពិបាករកពាក្យត្រឹមត្រូវ ដើម្បីនិយាយលាអ្នកទាំងអស់គ្នា។ មានរយៈពេលជាច្រើនឆ្នាំ ហើយជាមួយនឹងអារម្មណ៍គ្រប់បែបយ៉ាងផងដែរ។ ខ្ញុំគិតថា ពួកយើងនឹងនៅជាមួយគ្នាពីរបីឆ្នាំទៀត ប៉ុន្តែព្រេងវាសនាបាននាំពួកយើង ឲ្យដើរផ្លូវផ្សេងគ្នា។ ខ្ញុំមិនដែលភ្លេចអ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឲ្យខ្ញុំ គ្រប់ការប្រកួត គ្រប់ការស៊ុតបញ្ចូលទីរបស់ខ្ញុំ។ ខ្ញុំធំឡើងជាមួយអ្នក រៀនសូត្រជាមួយអ្នក។ ខ្ញុំបានរស់នៅក្នុងសុបិនដែលខ្ញុំចង់បាន…”។
ទោះមិនដឹងថា Paulo Dybala នឹងចាកចេញទៅក្លឹបណាក៏ដោយ បើយោងតាមរបាយការណ៍ពីគេហទំព័រ 90min បានឲ្យដឹងថា ក្លឹប Inter Milan គឺជាគោលដៅដំបូងបង្អស់របស់គាត់។ Dybala នឹងចាកចេញពីក្លឹបក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះគាត់បានផុតកុងត្រាជាមួយ Juventus ហើយ។
ប្រភព: ESPN
-
បាល់ទាត់អន្តរជាតិ2 days ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល
-
បាល់ទាត់អន្តរជាតិ2 days ago
មុនប៉ះគ្នាជាមួយហង្សក្រហម Cristian Romero ប្រាប់ឈ្មោះខ្សែការពារម្នាក់ ដែលល្អជាង Van Dijk
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាការិនីស្រស់ស្អាត Maria Markovic ប្រាប់ឈ្មោះកីឡាករល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi