Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Arnaut Danjuma របស់ Villarreal

Published

on

របាយការណ៍​ចុង​ក្រោយ​មួយ​បាន​រាយការណ៍​ថា ក្លឹប​ហង្សក្រហម Liverpool បាន​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់របស់​ក្លឹប Villarreal ដែល​កំពុង​ឡើង​ជើង​ខ្លាំង គឺ​កីឡាករ Arnaut Danjuma ដែល​បច្ចុប្បន្ន​មាន​វ័យ​ទើប​តែ 25 ឆ្នាំ​ប៉ុណ្ណោះ។

អតីត​កីឡាករ Bournemouth រូប​នេះ​កំពុង​ទទួល​បាន​ភាព​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្លឹបធំៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ដោយ​រូប​គេ​បាន​ស្ថិត​ក្នុង​រដូវកាល​ដ៏​ត្រចះត្រចង់​បំផុត ក្រោម​ការ​ដឹកនាំ​របស់​លោក Unai Emery។

នៅ​រដូវកាល​នេះ Arnaut Danjuma បាន​ស៊ុត​បញ្ចូលទី​បាន 16 គ្រាប់​សម្រាប់ 34 ប្រកួត នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​របស់​ក្លឹប​នៅ​រដូវកាល​នេះ រួម​ទាំង​ការស៊ុត​បញ្ចូលទី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន 6 គ្រាប់ ក្នុង 11 ប្រកួត​នៃ​ក្របខ័ណ្ឌ Champions League ផង​ដែរ។

ក្លឹប Villarreal នឹង​លក់ Danjuma ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជា 45 លានផោន ក្នុង​តម្លៃ​ផ្ដាច់​កុង​ត្រា ខណៈ​ដែល​គាត់​នៅ​មាន​កុងត្រា​ជា​មួយ​ក្លឹប​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ 2026 (នេះ​បើ​យោងតាម​របាយការណ៍​ពី Marca)។ កីឡាករ​សញ្ជាតិ​ហូឡង់ Arnaut Danjuma មិន​ត្រឹម​តែ​ជា​ការ​ចាប់​អារម្មណ៍​ចង់​បាន​ពី Liverpool ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្លឹប​បិសាចក្រហម Manchester United ក៏​បាន​ទាក់ទង​កីឡាករ​រូប​នេះ​ដែរ។

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២