បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Messi ឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ 2023 របស់ FIFA
តារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្នុងនាមជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ 2023 របស់ FIFA។ យ៉ាងណាមិញ Messi ត្រូវបានគេបោះឆ្នោតឲ្យឈ្នះពាននេះ ដោយវ៉ាដាច់ Erling Haaland និង Kylian Mbappe។
ដំបូងឡើយគ្រប់គ្នាគិតថា Erling Haaland នឹងក្លាយជាបេក្ខភាពម្ចាស់ពាននៅឆ្នាំនេះ ប៉ុន្តែលទ្ធផលត្រូវបានប្រកាសកាលពីយប់មិញ ក្នុងពិធី FIFA Football Awards នាទីក្រុងឡុងដ៍ បានប្រកាសជាផ្លូវការណ៍ថា Messi គឺជាអ្នកឈ្នះពាននេះ។ ទោះជាយ៉ាងណាក៏ដោយ Lionel Messi និងបេក្ខភាព 2 រូបផ្សេងទៀត Haaland និង Kylian Mbappe មិនមានវត្តមានក្នុងពិធីនោះទេ។
គួរដឹងផងដែរថា លទ្ធផលនៃការសម្រេចជ្រើសរើសម្ចាស់ពាន FIFA 2023 នេះ គឺជាការបោះឆ្នោតដែលមានបេក្ខភាពមានសិទ្ធិដូចជា ប្រធានក្រុមជម្រើសជាតិបច្ចុប្បន្នទាំងអស់ (តាមប្រទេសនីមួយៗ), អ្នកសារព័ត៌មានឯកទេសម្នាក់តំណាងដោយក្រុមជម្រើសជាតិ និងអ្នកគាំទ្រមកពីជុំវិញពិភពលោកដែលបានចុះឈ្មោះនៅលើគេហទំព័រ FIFA។
ប្រភព: FIFA
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី