បាល់ទាត់អន្តរជាតិ
Arsenal ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាបមកពីប្រេស៊ីល Marquinhos

ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Marquinhos ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាកីឡាករដំបូងរបស់លោក Mikel Arteta ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
យ៉ាងណារបាយការណ៍ច្បាស់ការណ៍មួយបានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Marquinhos របស់ក្លឹប Sao Paulo ហើយនៅពេលនេះ។
ក្រុមកាំភ្លើងធំបានធ្វើការពិភាក្សាដោយបើកចំហរជាមួយក្លឹប Sao Paulo ជុំវិញការនាំយកកីឡាករវ័យ 19 ឆ្នាំរូបនេះ កាលពីសប្តាហ៍មុន ហើយឥឡូវនេះកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចដោយជោគជ័យ។
យោងតាមគេហទំព័រ GOAL បានឲ្យដឹងថា តម្លៃផ្ទេរសម្រាប់ Marquinhos ប្រហែលជា 3 លានផោន (3.7 លានដុល្លារ) តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត Arsenal បានទាញយកអត្ថប្រយោជន៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះផងដែរ ដោយមានតម្លៃទាបបំផុត ព្រោះក្លឹប Sao Paulo មិនអាចស្ទាក់ស្ទើរឡើយក្នុងការលក់គាត់ចេញ ព្រោះតែពួកគេមានការភ័យខ្លាចថា គាត់អាចចាកចេញដោយគ្មានតម្លៃខ្លួនទោះបីជានៅកុងត្រាដល់ឆ្នាំ 2024 ក៏ដោយ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!