Connect with us

បាល់ទាត់អន្តរជាតិ

Jurgen Klopp សារភាព​ថា Liverpool ប្រហែល​ជា​មិន​អាច​ឈ្នះពាន Premier League រដូវ​កាល​នេះ​ទេ!!!

Published

on

លោក Jurgen Klopp ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​ហង្សក្រហម Liverpool បាន​សារភាព​ថា លោក​មើល​មិន​ឃើញ​ថា Manchester City នឹង​បរាជ័យ​ក្រោយ​ថ្វីជើង​របស់ Aston Villa ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​​នៃ​ក្របខ័ណ្ឌ Premier League នេះ​ឡើយ ហើយ​ក្រុម​របស់​លោក ទំនង​ជា​មិន​អាច​នឹង​ឈ្នះពាន​ Premier League រដូវកាល​នេះ​ទេ។

ក្រុម​ហង្សក្រហម​ត្រូវ​​ជួប​ជា​មួយ​ក្លឹប Southampton នៅ​យប់​ថ្ងៃអង្គារ​សប្ដាហ៍​នេះ ហើយ​ការ​ប្រកួត​លីគ​ចុងក្រោយ​របស់​ពួកគេ​នៅ​រដូវកាល​នេះ ត្រូវ​ជួប​ជា​មួយ Wolves។ ពួក​គេ​ចាញ់​ពិន្ទុ​ជាមួយ Man City ត្រឹមតែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ ដើម្បី​ក្លាយ​ជា​ក្រុម​លេខ​មួយ ក៏​ដូច​ជា​ដើម្បី​លើកពាន Premier League។

រាល់​ប្រកួត​ដែល​នៅ​សល់​របស់​ក្រុម​ទាំង​ពីរ ប្រសិន​បើ​បញ្ចប់​ដោយ​លទ្ធផល​ឈ្នះ​ដូច​គ្នា នោះ​ពាន​លីគ​កំពូល​អង់គ្លេស​រដូវកាល​នេះ នឹង​ធ្លាក់​លើ Manchester City។

យ៉ាង​ណា​លោក Jurgen Klopp បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា Aston Villa មិន​អាច​យក​ឈ្នះ​ក្រុម Manchester City បាន​ឡើយ ហើយ​ពាន Premier League នឹង​ត្រូវ​បាន​លើ​ពួក​គេ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២