បាល់ទាត់អន្តរជាតិ
Tottenham ត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះ ដើម្បីមានកៅអីលេង UCL ឆ្នាំក្រោយ ហើយ Arsenal នឹងអស់ឱកាស

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានឡើងទៅកាន់កំពូលតារាង Top 4 ជាថ្មីម្ដងទៀត បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ 1-0 ជាមួយក្រុម Burnley កាលពីថ្ងៃអាទិត្យកន្លងទៅ។
វាជារឿងដែលនឹកស្មានមិនដល់មួយ នៅក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ 4 នៅក្របខណ្ឌ Premier League ដោយដំបូងឡើយ Arsenal មានអាទិភាពខ្ពស់បំផុត ក្នុងការដណ្ដើមឱកាសទៅលេង UEFA Champions League រដូវកាលក្រោយ។
ប៉ុន្តែ Arsenal បានភ្លាត់ចាញ់ប្រកួតចុងក្រោយទាំងពីរប្រកួត ជាមួយក្លឹប Tottenham Hotspur និងចាញ់ Newcastle កាលពីរំលងអាធ្រាតយប់មិញនេះក្នុងលទ្ធផល 2 ទល់នឹង 0។ រវាងក្រុមកាំភ្លើងធំ Arsenal និង Tottenham Hotspur នៅសល់មួយប្រកួតចុងក្រោយដូចគ្នា ដើម្បីប្រជែងយក Top 4 សម្រាប់កៅអីលេង UCL រដូវកាលក្រោយ។
ដោយឡែក ប្រកួតចុងក្រោយនោះ Arsenal គឺមានសម្ពាធយ៉ាងខ្លាំង ព្រោះប្រសិនបើករណី Tottenham Hotspur ចាញ់ ដូច្នេះ Arsenal ត្រូវតែឈ្នះដាច់ខាត។ ប៉ុន្តែបើករណី Tottenham Hotspur ស្មើ នោះ Arsenal ត្រូវឈ្នះគូប្រកួត ហើយរកឲ្យបានគ្រាប់បាល់ 16 គ្រាប់។ ប៉ុន្តែបើក្រុមទាំងពីរឈ្នះដូចគ្នា នោះ Tottenham Hotspur គឺជាអ្នកមានកៅអីលេង UCL ឆ្នាំក្រោយ។
យ៉ាងណាមិញ ប្រកួតចុងក្រោយរបស់ក្រុម Tottenham Hotspur គឺត្រូវប៉ះក្រុមបាតតារាង Norwich City ហើយក្រុមកាំភ្លើងធំ Arsenal ត្រូវប៉ះ Everton។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ