បាល់ទាត់អន្តរជាតិ
Tottenham នឹងទិញផ្ដាច់កុងត្រារបស់ Dejan Kulusevski និង Cristian Romero

របាយការណ៍ច្បាស់ការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham នឹងចុះហត្ថលេខាទិញផ្ដាច់កុងត្រារបស់ Dejan Kulusevski និង Cristian Romero។
យ៉ាងណាមិញ ក្នុងការទិញផ្ដាច់កុងត្រាកីឡាករ Dejan Kulusevski និង Cristian Romero ក្លឹប Tottenham Hotspur នឹងត្រូវចំណាយប្រាក់ប្រហែលជា 80 លានអឺរ៉ូ ខណៈដែលកីឡាករទាំងពីរនាក់នេះ ត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃគម្រោងបច្ចុប្បន្ន និងអនាគតរបស់ក្លឹប ហើយលោក Antonio Conte ក៏សប្បាយចិត្តជាមួយនឹងវត្តមានរបស់ Romero និង Kulusevski ផងដែរ។
កីឡាករលេងជើងឆ្វេងសញ្ជាតិស៊ុយអែត Dejan Kulusevski ត្រូវបានក្លឹបមាន់ខ្នាយមាសខ្ចីជើងមកពី Juventus កាលពីដើមរដូវកាលនេះ។ ចំណែកឯខ្សែការពារសញ្ជាតិអាហ្សង់ទីន Cristian Romero ជាកីឡាករខ្ចីជើងមកពី Atalanta កាលពីដើមរដូវកាលដូចគ្នា។
ខ្សែការពារកណ្ដាល Romero បង្ហាញខ្លួនសម្រាប់ Tottenham ចំនួន 22 ប្រកួតនៅ Premier League ជាមួយនឹងទម្រង់ការពារយ៉ាងល្អ ជាពិសេសខ្សែការពាររូបនេះធ្លាប់បានជួយអាហ្សង់ទីនឲ្យលើកពាន Copa America កាលពីឆ្នាំមុនទៀតផង។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi