បាល់ទាត់អន្តរជាតិ
Di Maria នឹងយល់ព្រមលើកុងត្រារយៈពេលមួយឆ្នាំ ជាមួយ Juventus ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន

ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីន Angel Di Maria គ្រោងនឹងចាប់ផ្ដើមការប្រកួតប្រជែងថ្មីក្នុងប្រទេសអ៊ីតាលី ខណៈដែលគាត់បានត្រៀមខ្លួនក្នុងចាកចេញពី Parc des Princes នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយការរួមរស់អស់រយៈពេលប្រាំពីរឆ្នាំជាមួយក្លឹបយក្សបារាំង PSG។
តារាឆ្នើមរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Angel Di Maria នឹងចូលរួមជាមួយក្លឹបសេះបង្កង់ Juventus ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ដោយរបាយការណ៍ច្បាស់ការណ៍ពីគេហទំព័រ GOAL បានបញ្ជាក់ថា គាត់បានយល់ព្រមលើកុងត្រារយៈពេលមួយឆ្នាំជាមួយ Juventus ហើយ។
យ៉ាងណាមិញ Di Maria បានចំណាយពេល 7 ឆ្នាំ ជាមួយ PSG ដោយបានឈ្នះពានរង្វាន់ក្នុងស្រុកជាច្រើន ប៉ុន្តែក្លឹបបានសម្រេចចិត្តមិនបន្តកុងត្រាសម្រាប់គាត់បន្តទៀតឡើយ។
កីឡាករវ័យ 34 ឆ្នាំរូបនេះ នឹងលេងប្រកួតចុងក្រោយរបស់គាត់សម្រាប់ PSG នៅក្របខណ្ឌ Ligue 1 ទល់នឹង Metz នៅ ថ្ងៃទី 21 ខែឧសភានេះ បន្តពីនោះមកគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្ន PSG។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!