Connect with us

បាល់ទាត់អន្តរជាតិ

Mbappe ទាមទារ​ចង់​បាន​ប្រាក់​ខែ 70 លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ​ពី Real Madrid

Published

on

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Kylian Mbappe កំពុង​ទាមទារ​ចង់​បាន​ប្រាក់​ខែ 70 លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ​ពី Real Madrid (នេះ​បើ​យោង​តាម Bild បាន​ចុះ​ផ្សាយ)។ យោងតាម​ប្រភព​ដដែល​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា នៅ​ដំណាក់កាល​នៃ​ការ​ចរចា​នេះ Real Madrid និង Mbappe កំពុង​ពិភាក្សា​គ្នា​លើ​ចំណុច​សំខាន់​ដែល​ពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​ហិរញ្ញ​វត្ថុ។

​យ៉ាង​ណា​មិញ គេ​បាន​ដឹង​ថា ក្លឹប​អធិរាជស Real Madrid មិនហ៊ាន​ចំណាយ​សម្រាប់ Kylian Mbappe ច្រើន​ពេក​ឡើយ ដោយ​ពួក​គេ​អាច​ផ្ដល់​ប្រាក់​ពល​កម្ម​ឲ្យ​គាត់​បាន​ត្រឹមតែ​ចំនួន​ពាក់​កណ្តាល​នៃ​អ្វី​ដែល​គាត់​ចង់​បាន​ប៉ុណ្ណោះ​គឺ 35 លានអឺរ៉ូ។ កីឡាករ​បច្ចុប្បន្ន​របស់ Real Madrid មិន​មាន​នរណា​ម្នាក់​ដែល​មាន​ប្រាក់​ពលកម្ម​ច្រើន​ជាង 25 លានអឺរ៉ូ​ឡើយ។

យើង​បាន​ដឹង​ហើយ​ថា ខ្សែប្រយុទ្ធ​វ័យ 25 ឆ្នាំ​រូប​នេះ ពិត​ជា​ចង់​ចាកចេញ​ពី PSG ដើម្បី​ចូលរួម​ជាមួយ Real Madrid ដែល​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន និង​ជា​ពិសេស Kylian Mbappe ជឿជាក់​​ថា គាត់​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ឈ្នះ UEFA Champions League ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២