បាល់ទាត់អន្តរជាតិ
Liverpool យកឈ្នះ Southampton 2-1 ទាំងព្រលឹងចុងសក់

ក្រុមហង្សក្រហម Liverpool នៅបន្តក្ដីសង្ឃឹមក្នុងការប្រជែងពាន Premier League បន្ទាប់ពីទទួលបានជ័យជម្នះ 2-1 ជាមួយ Southampton កាលពីយប់មិញនេះ។ ប្រសិនបើក្នុងករណី ក្លឹបហង្សក្រហមចាញ់ក្នុងការប្រកួតយប់មិញនេះ នោះពាននឹងត្រូវធ្លាក់ក្នុងដៃ Manchester City ដោយស្វ័យប្រវត្តិ មិនចាំបាច់ត្រូវមើលប្រកួតបន្ទាប់ទៀតអ្វីឡើយ។
នៅក្នុងការប្រកួតនោះ ក្លឹបហង្សក្រហមត្រូវបានក្រុមម្ចាស់ផ្ទះ Southampton ស៊ុតនាំមុខមួយគ្រាប់មុននៅនាទីទី 13 ដោយកីឡាករ Nathan Redmond។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានវាយបកវិញដោយគ្រាប់បាល់ពី Takumi Minamino និង Joel Matip ក្នុងពាក់កណ្តាលតង់ទី 1 និងពាក់កណ្ដាលតង់ទី 2។
លទ្ធផលនេះបានធ្វើឲ្យ Liverpool បន្តឈរចំណាត់ថ្នាក់លេខ 2 បន្ទាប់ពី Manchester City ដោយចាញ់គ្នាត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។ ក្រុមទាំងពីរ នៅសល់មួយប្រកួតទៀតដូចគ្នា ដោយក្លឹបហង្សក្រហមត្រូវប៉ះនឹង Wolves ហើយ Man City ត្រូវជួបជាមួយ Aston Villa។
ពីរប្រកួតចុងក្រោយនេះ ប្រសិនបើក្រុមទាំងពីរឈ្នះដូចគ្នា នោះពាន Premier League រដូវកាលនេះនឹងត្រូវបានទៅលើ Man City ប៉ុន្តែបើករណី Man City ចាញ់ រឺស្មើ ហើយក្លឹបហង្សក្រហម Liverpool ឈ្នះ នោះពាននឹងត្រូវបានទៅលើ Liverpool។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ