បាល់ទាត់អន្តរជាតិ
លោកព្រះ Zlatan Ibrahimovic វាយបែកកញ្ចក់ឡានក្រុងរបស់ក្លឹប AC Milan (មានវីដេអូ)

ខ្សែប្រយុទ្ធដែលមានរហ័សនាមថាលោកព្រះ Zlatan Ibrahimovic បានយកដៃទៅវាយបំបែកកញ្ចក់រថយន្តក្រុងរបស់ក្លឹប AC Milan ដែលជាក្លឹបរបស់ខ្លួន នៅមុនពេលក្លឹបប្រកួតជាមួយ Atalanta ក្នុងក្របខណ្ឌ Serie A កាលពីថ្ងៃអាទិត្យកន្លងទៅ។
Zlatan បានយកដៃស្ដាំរបស់ខ្លួនទៅទះកញ្ចក់ឡានក្រុងដែលដឹកកីឡាករ ពីខាងក្នុង អំឡុងពេលដែលមានអ្នកគាំទ្ររាប់ពាន់នាក់ ឈរស្វាគមន៍នៅសងខាងផ្លូវ។ គេឃើញកញ្ចក់ឡានមានស្នាមប្រេះ បន្ទាប់ពីត្រូវមួយដៃរបស់ Zlatan។
នៅក្នុងការប្រកួតនោះដែរ ក្លឹប AC Milan បានទទួលជ័យជម្នះទៅលើ Atalanta ក្នុងលទ្ធផល 2-0 ដែលវាជាជ័យជំនះយ៉ាងសំខាន់ក្នុងការបន្តឈរនៅកំពូលតារាងក៏ដូចជាបន្តក្ដីសង្ឃឹមក្នុងការលើកពានលីគកំពូលរបស់អ៊ីតាលីនៅរដូវកាលនេះ។
ដោយឡែក AC Milan កំពុងស្ថិតក្នុងបេក្ខភាពនៃការលើកពានលីគកំពូលនៅរដូវកាលនេះ ដោយពួកគេបានខកខានលើកពាននេះ អស់រយៈពេល 11 ឆ្នាំមកហើយ។ យ៉ាងណានៅមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយទេ ព្រោះពួកគេកំពុងត្រូវបានដេញតាមពិន្ទុពី Inter Milan ដែលជាអតីតម្ចាស់ពាន Serie A រដូវកាលមុន។
AC Milan និង Inter Milan នៅសល់មួយប្រកួតទៀតដូចគ្នា ហើយ AC Milan ត្រូវឈ្នះប្រកួតចុងក្រោយនោះជាដាច់ខាត ព្រោះប្រសិនបើពួកគេស្មើ រឺចាញ់ ហើយ Inter Milan ឈ្នះ នោះពានរង្វាន់ Serie A នឹងត្រូវធ្លាក់ក្នុងដៃ Inter Milan។ បើករណីលទ្ធផលប្រកួតស្មើ AC Milan ហើយ Inter Milan ឈ្នះ នោះពួកគេនឹងមានពិន្ទុស្មើគ្នា ប៉ុន្តែបច្ចុប្បន្ន AC Milan ចាញ់គ្រាប់បាល់ Inter Milan រហូតដល់ 15 គ្រាប់។
ទស្សនាវីដេអូខាងក្រោម:
ប្រភព: Mirror