បាល់ទាត់អន្តរជាតិ
Rakitic ចាកចេញពី Sevilla ទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Shabab
ក្លឹប Sevilla របស់អេស្ប៉ាញបានប្រកាសបញ្ជាក់ពី ការផ្ទេរខ្សែបម្រើសញ្ជាតិក្រូអាត Ivan Rakitic ទៅក្លឹប Al-Shabab ដែលស្ថិតនៅលីគកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញ ខ្សែបម្រើរូបនេះបានចាកចេញទៅមជ្ឃឹមបូព៌ាក្នុងនាមជាកីឡាករដែល Sevilla បញ្ចប់កុងត្រាមុនកំណត់។
Ivan Rakitic ត្រូវបានគេចាត់ទុកជាខ្សែបម្រើឆ្នើមមួយរូបក្នុងពិភពបាល់ទាត់ ដោយគាត់ធ្លាប់បានឈ្នះពានជាច្រើន ជាពិសេសក្នុងអំឡុងពេលដែលគាត់ប្រកបអាជីពជាមួយក្លឹបអ្នកមានបុណ្យ Barcelona (2014–2020)។ កីឡាករសញ្ជាតិក្រូអាតរូបនេះក៏បានចំណាយពេលនៃអាជីពបាល់ទាត់របស់គាត់ភាគច្រើនជាមួយ Sevilla ផងដែរ ដោយលេងឲ្យក្លឹបនេះនៅចន្លោះឆ្នាំ 2011–2014 និង 2020–2024។
ទោះជាយ៉ាងណាពេលនេះ Rakitic កំពុងចំណាយពេលនៃជីវិតបាល់ទាត់ចុងក្រោយរបស់គាត់ជាមួយក្លឹប Al-Shabab ដែលមានទីតាំងស្ថិតនៅទីក្រុង Riyadh។ ក្លឹបអារ៉ាប៊ីសាអូឌីតមួយនេះ មិនមែនជាក្រុមខ្លាំងប៉ុន្មានឡើយ ដោយបច្ចុប្បន្នពួកគេកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 11 ក្នុងតារាងលីគកំពូលរបស់ Saudi Pro League។
ប្រភព: Telecomasia