Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Celta Vigo កំពុង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ 3 ឆ្នាំ

Published

on

សារ​ព័ត៌មាន AS បាន​រាយការណ៍​ថា អតីត​កាពីតែន​ក្រុម​របស់​ក្លឹប Celta Vigo នៃ​លីគ​កំពូល​​អេស្ប៉ាញ​គឺ​កីឡាករ Hugo Mallo កំពុង​​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ 3 ឆ្នាំ ពីបទ​បន្លំ​ប៉ះពាល់​ដើមទ្រូង​មនុស្ស​​ស្រី​ដែល​ពាក់​រូប​ត្លុក​តុក្កតា​របស់​ក្លឹប។

យោងតាម​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា Hugo Mallo កំពុង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ 3 ឆ្នាំ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ។ គេ​បាន​ដឹង​ថា Hugo Mallo បាន​ប៉ះពាល់​ដើម​ទ្រូង​របស់​មនុស្ស​ស្រី នៅ​មុន​ពេល​នៃ​ការ​ប្រកួត Primera របស់​អេស្ប៉ាញ កាល​ពី​ឆ្នាំ 2019។

ប្រសិន​បើ​កីឡាករ​បាល់ទាត់​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ច្បាស់​ថា មាន​ពិរុទ្ធពិត​មែន គាត់​នឹង​ត្រូវ​បង់​ប្រាក់​សំណង​ប្រចាំ​ខែ​ដល់​ជន​រងគ្រោះ សម្រាប់​របួស​ផ្លូវ​ចិត្ត។ គួរ​រំលឹក​ផង​ដែរ​ថា ខ្សែ​ការពារ Hugo Mallo វ័យ 32 ឆ្នាំ បាន​លេង​ឲ្យ​ក្លឹប Celta Vigo ចំនួន 448 ប្រកួត ក្នុង​រយៈពេល 15 ឆ្នាំ ដោយ​ស៊ុត​បញ្ចូលទី​បាន 12 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 28 ដង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២