បាល់ទាត់អន្តរជាតិ
David Alaba វិលចូលទីលានហ្វឹកហាត់វិញ ហើយប្រហែលជាអាចចូលលេង UCL វគ្គផ្ដាច់ព្រ័តបាន
កាលពីម្សិលមិញនេះ ខ្សែការពារ David Alaba បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ បន្ទាប់ពីខកខានការប្រកួតជាមួយ Real Madrid ដោយសារបញ្ហារបួស។ យ៉ាងណា Alaba ត្រូវបានគេរំពឹងថានឹងអាចចូលលេងវិញបានសម្រាប់វគ្គផ្ដាច់ព្រ័ត្រ Champions League នៅចុងខែនេះផងដែរ។
យ៉ាងណាមិញ ខ្សែការពាររូបនេះបាននឹងកំពុងមានបញ្ហារបួសក្រលៀន ធ្វើឲ្យគាត់ខកខានការប្រកួតលីកចំនួន 4 ប្រកួតចុងក្រោយ និងខកខានការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរជាមួយនឹងក្លឹបមេឃខៀវ Manchester City។
របួសរបស់ Alaba បានធ្វើឲ្យអ្នកគាំទ្រគិតថា គាត់នឹងអវត្តមានរហូតដល់ចប់រដូវកាលនេះ ប៉ុន្តែរបាយការណ៍ពី Marca បានបញ្ជាក់ថា Alaba ត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ខ្លួនវិញហើយ និងអាចត្រូវបានគ្រូបង្វឹកសាកល្បងដាក់ឲ្យចូលលេង សម្រាប់ការប្រកួតលីគជាមួយក្រុម Real Betis នៅថ្ងៃសុក្រននេះផងដែរ។
បុគ្គលិកផ្នែកវិជ្ជសាស្ត្របានឲ្យដឹងថា David Alaba អាចចូលលេងវិញបាន ហើយប្រសិនបើគាត់អាចឆ្លងកាត់ការប្រកួតជាមួយ Real Betis ដោយគ្មានបញ្ហាអ្វីទៀតនោះ គាត់នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី 28 ខែឧសភានេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ4 days ago
Barcelona ត្រៀមឆ្មក់ឱកាសចុះហត្ថលេខាលើ Rafael Leao
-
បាល់ទាត់អន្តរជាតិ5 days ago
គ្រូបង្វឹកទី 2 នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចនឹងត្រូវក្លឹបបណ្ដេញចេញនាពេលឆាប់ៗខាងមុខ
-
បាល់ទាត់អន្តរជាតិ5 days ago
ស្ថានភាពផ្លាស់ប្ដូរខ្លាំង! Barcelona ត្រៀមបន្តកុងត្រាថ្មីជាមួយ Raphinha