បាល់ទាត់អន្តរជាតិ
Aubameyang ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ

Aubameyang គឺខ្សែប្រយុទ្ធដែលលេងឲ្យក្រុមជម្រើសជាតិហ្គាបុង អស់រយៈពេលជាង 10 ឆ្នាំមកហើយ គាត់ក៏មានតួនាទីជាប្រធានក្រុមជម្រើសជាតិទៀតផង។ ខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ថា អាជីពបាល់ទាត់របស់គាត់ជាមួយនឹងប្រទេសហ្គាបុងបានដល់ទីបញ្ចប់ហើយ។
យ៉ាងណាមិញខ្សែប្រយុទ្ធរបស់ក្លឹប Barcelona រូបនេះ បានបង្ហាញខ្លួនចំនួន 72 ដងសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ដោយស៊ុតបញ្ចូលទីបាន 30 គ្រាប់ និងក្នុងនាមជាកាពីតែនក្រុមផងដែរ។ បន្ទាប់ពីការបរាជ័យដំបូងនៅក្នុងពាន Africa Cup of Nations គាត់បានសម្រេចចិត្តថា នឹងផ្តោតតែលើបាល់ទាត់សម្រាប់ក្លឹបប៉ុណ្ណោះ។
កីឡាករវ័យ 32 ឆ្នាំ Aubameyang បានសរសេរសារដោយបើកចំហរទៅកាន់អ្នកគាំទ្រថា “បន្ទាប់ពីរយៈពេល 13 ឆ្នាំ ជាមួយនឹងមោទនភាពក្នុងការលេងតំណាងឲ្យប្រទេសរបស់ខ្ញុំ ខ្ញុំសូមប្រកាសថាខ្ញុំកំពុងបញ្ចប់អាជីពជាកីឡាករក្រុមជម្រើសជាតិហើយ”។
គាត់បានបន្ថែមទៀតថា “ខ្ញុំសូមអរគុណប្រជាជនហ្គាបុង និងអ្នកទាំងអស់ដែលបានគាំទ្រខ្ញុំទាំងពេលឈ្នះ និងពេលបរាជ័យ។ ខ្ញុំនឹងរក្សាការចងចាំល្អៗជាច្រើន ដូចជាថ្ងៃដែលខ្ញុំបានបង្ហាញខ្លួនលើកដំបូងនៅ Romnisports រឺថ្ងៃដែលខ្ញុំត្រឡប់មកពីប្រទេសនីហ្សេរីយ៉ាជាមួយនឹងពានរង្វាន់ African Ballon d’Or”។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ