បាល់ទាត់អន្តរជាតិ
Bryan Zaragoza ប្រាប់ថា Messi គឺជានិមិត្តរូបរបស់ខ្លួនតាំងពីកុមារភាពមក
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Bayern Munich គឺកីឡាករ Bryan Zaragoza បានចាត់ទុក Lionel Messi ជានិមិត្តរូបរបស់ខ្លួនតាំងពីកុមារភាពមក។ យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បច្ចុប្បន្នកំពុងត្រូវបានគេចាត់ទុកជាតារាឆ្នើមមួយរូបដែលកំពុងឡើងជើងខ្លាំងផងដែរ។
សំណួរមួយក្នុងចំណោមសំណួរជាច្រើនដែលត្រូវបានគេសួរទៅកាន់ Bryan Zaragoza អំពីកីឡាករដែលខ្លួនស្រឡាញ់ និងចាត់ទុកជានិមិត្តរូបតាំងពីកុមារភាពមកជានរណា ពេលនោះគាត់បានឆ្លើយដោយគ្មានស្ទាក់ស្ទើរឡើយថា “Lionel Messi”។ ទន្ទឹមនឹងនេះដែរ Bryan Zaragoza ក៏ធ្លាប់បានសារភាពថា ខ្លួនព្យាយាមត្រាប់តាមការលេងរបស់ Messi ផងដែរ។
ដោយឡែកនេះមិនមែនជាលើកទីមួយឡើយដែល Bryan Zaragoza បង្ហាញពីកីឡាករដែលគាត់ស្រឡាញ់ ព្រោះកាលពីមុនគាត់ក៏ធ្លាប់បានបញ្ជាក់ដែរថា គាត់ចូលចិត្តមើលការលេងតែកីឡាករ 2 នាក់ប៉ុណ្ណោះគឺ Messi និង Ronaldinho។
សូមរំលឹកផងដែរថា មុនពេលដែល Bryan Zaragoza ផ្ទេរមកទឹកដីអាឡឺម៉ង់ដោយចូលរួមជាមួយ Bayern Munich ខ្សែប្រយុទ្ធស្លាបរូបនេះ មានទម្រង់លេងដ៏ល្អជាមួយ Granada ហើយការចូលរួមជាមួយ Bayern Munich នេះដែរ គេរំពឹងថា គាត់នឹងមានភាពលេចធ្លោរកាន់តែខ្លាំង។
ប្រភព: FC Bayern Munich
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត