បាល់ទាត់អន្តរជាតិ
លោក Thomas Tuchel សារភាពថា ខ្សែការពារ Cesar Azpilicueta កំពុងពិចារណាចាកចេញពី Chelsea

គ្រូបង្វឹករបស់ក្លឹបតោខៀវលោក Thomas Tuchel បានសារភាពថា ប្រធានក្រុម Cesar Azpilicueta កំពុងធ្វើការពិចារណាចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
យ៉ាងណាមិញ Azpilicueta ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីកីឡដ្ឋាន Stamford Bridge ស្ទើរតែពេញមួយរដូវកាលទៅហើយ ដោយគាត់អាចនឹងធ្វើការផ្ទេរទៅកាន់ទឹកដីកំណើតរបស់ខ្លួន គឺក្លឹប Barcelona។ Azpilicueta នឹងផុតកុងត្រាជាមួយក្លឹបតោខៀវ Chelsea នៅខែមិថុនា ឆ្នាំ 2023។
ថ្លែងមុនជំនួប Premier League របស់ក្រុមខ្លួន ដែលប៉ះនឹង Leicester City នៅថ្ងៃព្រហស្បតិ៍នេះ លោក Tuchel បានបញ្ជាក់ថា អនាគតរបស់ Azpilicueta ពិតជាមិនមានភាពច្បាស់លាស់នោះទេ។
Thomas Tuchel បាននិយាយបន្ថែមទៀតថា “ខ្ញុំស្តាប់តាមការសម្រេចចិត្តនៃប្រធានក្រុមរបស់ខ្ញុំ។ គាត់នៅក្លឹបនេះជាងមួយទសវត្សរ៍មកហើយ ដូច្នេះគាត់មានសិទ្ធិចាកចេញតាមលក្ខខណ្ឌរបស់គាត់។ នេះជាគំនិតរបស់ខ្ញុំ”។
គួររំលឹកផងដែរថា Cesar Azpilicueta គឺជាអតីតកីឡាកររបស់ក្លឹប Marseille ដែលត្រូវបានតោខៀវចុះហត្ថលេខានាំយកមកកាលពីឆ្នាំ 2012។ បច្ចុប្បន្នគាត់មានវ័យ 32 ឆ្នាំហើយ។ វាអាចជាពេលមួយដែលគាត់អាចនឹងសម្រេចចិត្តត្រឡប់ទៅលេងនៅទឹកដីកំណើតរបស់គាត់វិញផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi