បាល់ទាត់អន្តរជាតិ
Divock Origi យល់ព្រមលក្ខខណ្ឌផ្ទេរ ទៅកាន់ក្លឹប AC Milan

របាយការណ៍ពីគេហទំព័រ 90 min បានឲ្យដឹងថា ខ្សែប្រយុទ្ធ Divock Origi បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ AC Milan ហើយនៅពេលនេះ ដោយគាត់បានបដិសេធឱកាសបន្តកុងត្រាជាមួយក្លឹបបច្ចុប្បន្ន Liverpool។
ខ្សែប្រយុទ្ធ Origi នឹងធ្វើការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ព្រោះកុងត្រារបស់គាត់នៅ Anfield បានផុតកំណត់។ គាត់ត្រូវបានក្លឹបផ្តល់ជូនកុងត្រាថ្មីដែរ ប៉ុន្តែកីឡាករបែលហ្ស៊ិករូបនេះ បានសម្រេចចិត្តថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងចាកចេញទៅក្លឹបផ្សេង។
ដោយឡែក Origi បានចូលរួមជាមួយហង្សក្រហម Liverpool ដោយផ្ទេរពីក្លឹប Lille កាលពីឆ្នាំ 2014។ មួយឆ្នាំក្រោយមក Liverpool បានដាក់គាត់ឲ្យខ្ចីជើងត្រឡប់មកក្លឹបចាស់វិញ។
កីឡាករវ័យ 27 ឆ្នាំរូបនេះមិនសូវបានលេងក្នុងជម្រើស 11 នាក់ដំបូងឡើយ ដោយគាត់អាចបានលេងជម្រើសដំបូងតិចជាង 40 ប្រកួត ក្នុងអំឡុងពេលដែលគាត់ជាកីឡាកររបស់ក្លឹប Liverpool ប៉ុន្តែ Origi បានក្លាយជាកីឡាករម្នាក់ដែលស្រឡាញ់ក្លឹប និងស្មោះត្រង់ជាមួយអ្នកគាំទ្រនៅ Anfield។
ប៉ុន្តែឥឡូវនេះគាត់បានសម្រេចចិត្តចាកចេញហើយ។ មានក្លឹប Premier League មួយចំនួនបានចាប់អារម្មណ៍ក្នុងការចុះកុងត្រាយក Origi ដែរ ដែលមានដូចជា West Ham, Newcastle, Wolves, Southampton និង Crystal Palace។ តែគាត់បានបដិសេធមិនទទួលយកសំណើររបស់ក្លឹបទាំងនោះឡើយ ហើយសម្រេចចិត្តផ្ទេរទៅ AC Milan។
ប្រភព: 90 Min