បាល់ទាត់អន្តរជាតិ
Darwin Nunez បដិសេធការផ្ទេរទៅបិសាចក្រហម ហើយព្យាយាមស្វែងរកក្លឹបដែលមានកៅអីលេង UCL ឆ្នាំក្រោយ

ខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹប Benfica បានច្រានចោលសំណើរពីក្លឹបបិសាចក្រហម Manchester United នេះបើយោងតាមរបាយការណ៍នៅប្រទេសបារាំងបានចុះផ្សាយ។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ មានទម្រង់លេងដ៏អស្ចារ្យសម្រាប់ Benfica រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 32 គ្រាប់ គ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប បូករួមទាំង 6 គ្រាប់នៅ UEFA Champions League។
Darwin Nunez ដែលបច្ចុប្បន្នមានវ័យ 22 ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់ ដែលក្លឹបទាំងនោះមានដូចជា Paris Saint-Germain, Arsenal, Man United និង Newcastle United ជាដើម។
យោងតាមការអះអាងរបស់ RMC Sport United បានបង្ហាញឲ្យដឹងថា សម្រាប់ក្លឹបណាដែលចង់ចុះហត្ថលេខាលើ Nunez នឹងត្រូវចំណាយយ៉ាងហោចណាស់ 80 លានអឺរ៉ូ ឲ្យទៅ Benfica។
ដោយឡែករបាយការណ៍ចុងក្រោយបង្អស់មួយបានអះអាងថា Darwin Nunez បានបដិសេធសំណើររបស់ក្លឹបបិសាចក្រហម Man United ខណៈដែលគាត់ចង់ចូលរួមជាមួយក្លឹបណាដែលមានកៅអីលេងនៅ UEFA Champions League នៅរដូវកាលក្រោយ ហើយក្លឹបបិសាចក្រហម គឺមិនមានកៅអី UCL នេះទេ ព្រោះពួកគេមិនអាចប្រជែងយក Top 4 នៅ Premier League បានឡើយ។
លើសពីនេះទៅទៀត Newcastle United ក៏ត្រូវបានគេរាយការណ៍ថា បានធ្វើការទាក់ទងទៅកាន់ Nunez ផងដែរ ប៉ុន្តែត្រូវបានបដិសេធដោយកីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ សម្រាប់ហេតុផលដូចគ្នានឹងបិសាចក្រហម Manchester United ដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!