បាល់ទាត់អន្តរជាតិ
Patrick Vieira ទាត់អ្នកគាំទ្រម្នាក់របស់ក្លឹប Everton ឲ្យដួលទៅលើដី

អ្នកចាត់ការទូទៅរបស់ក្រុម Crystal Palace លោក Patrick Vieira បានទាត់អ្នកគាំទ្រម្នាក់របស់ក្លឹប Everton ឲ្យដួលទៅលើដី នៅក្នុងអំឡុងពេលមានការរត់ប្រសេកប្រសាចនៅលើទីលាន ក្នុងកីឡដ្ឋាន Goodison Park កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
អ្នកគាំទ្ររបស់ក្លឹប Everton បានសម្រុកចូលទីលានប្រកួត បន្ទាប់ពីសំឡេងកញ្ចែផ្លុំបញ្ចប់ការប្រកួត។ គ្រាប់បាល់ចុងម៉ោងរបស់ Dominic Calvert-Lewin បានធ្វើឲ្យ Everton ទទួលជ័យជម្នះ 3-2 លើក្រុម Crystal Palace ហើយជ័យជំនះនេះ គឺជាការទទួលបានពិន្ទុគ្រប់គ្រាន់សម្រាប់ពួកគេ ក្នុងការមានឱកាសលេងនៅ Premier League រដូវកាលក្រោយបន្តទៀត។
ដោយមានអ្នកគាំទ្រ Everton រាប់ពាន់នាក់បានហក់ចូលលើទីលាន ដើម្បីអបអរក្រុមរបស់គេនោះ Vieira បានបាត់បង់ភាពអត់ធ្មត់របស់គាត់ ជាមួយនឹងអ្នកគាំទ្រម្នាក់ដែលបានបង្ហាញកាយវិការម្តងហើយម្តងទៀត ដែលវាជាការមិនសមរម្យនៅចំពោះមុខរបស់គាត់។
ដំបូងឡើយ Vieira មិនអើពើនឹងអ្នកគាំទ្រម្នាក់នោះទេ ប៉ុន្តែបន្ទាប់មក គាត់បានចាប់បុរសម្នាក់នោះ ហើយទាត់ជើងរបស់គេ ដែលធ្វើឲ្យបុរសនោះដួលទៅនឹងដីតែម្ដង។
ទស្សនាវីដេអូខាងក្រោម
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ14 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi