Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Napoli ច្រានចោល​ការ​ចាប់​អារម្មណ៍​របស់ Barcelona លើ​ខ្សែការពារ Koulibaly

Published

on

ប្រធាន​ក្លឹប Napoli លោក Aurelio de Laurentiis បាន​ព្រមានថា Barcelona គ្មាន​សមត្ថភាព​​អាច​ទិញ​ខ្សែការពារ​កណ្តាល Kalidou Koulibaly បាន​ទេ ប៉ុន្តែ​គាត់​បាន​ទុក​ឲ្យ​ខ្សែការពារ​រូប​នេះ ធ្វើ​ការ​សម្រេច​ចិត្ត​លើ​អនាគត​របស់​គាត់​ដោយ​ខ្លួន​ឯង​ក្នុង​ពេល​ឆាប់ៗ​នេះ។

យ៉ាង​ណា​មិញ​លោក Xavi ចង់​ចុះហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​ថ្មី​ម្នាក់ នៅ​រដូវក្តៅ​នេះ ដើម្បី​ចាប់ដៃ​គូ​ជា​មួយ Andreas Christensen ដែល​បាន​ផ្ទេរ​មក​ពី​ក្លឹបតោខៀវ Chelsea ហើយ​របាយការណ៍​ចុងក្រោយ​មួយ បាន​បង្ហាញ​ថា Koulibaly គឺ​ជា​ផែនការ​ទីពីរ​របស់ Barcelona តែ​ប៉ុណ្ណោះ ប្រសិន​បើ​ពួក​គេ​មិន​អាច​នាំ​យក Jules Kounde របស់ Sevilla បាន​ទេ​នោះ។

លោក De Laurentiis ដែល​ជា​ប្រធាន​ក្លឹប Napoli ត្រូវ​​បាន​​គេសួរ​អំពី​អនាគត​របស់ Koulibaly នៅក្នុង​បទ​សម្ភាសន៍​ជាមួយ Gerard Romero ហើយ​ប្រធាន​ក្លឹប​រូប​នេះ​លើក​ឡើង​ថា គាត់​មិនមាន​ការ​ព្រួយ​បារម្ភ​អំពី​ចំណាប់​អារម្មណ៍​របស់ Barcelona មក​លើ​កីឡាករ​របស់​គាត់​ឡើយ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២