បាល់ទាត់អន្តរជាតិ
Xavi ថា៖ Barcelona មិនត្រូវការលទ្ធផលស្មើជាមួយ Napoli ទេ!!!
ក្លឹបអ្នកមានបុណ្យ Barcelona នឹងចាប់ផ្ដើមការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League នៅរំលងអាធ្រាតនេះ (ម៉ោង 3:00 នៅកម្ពុជា) ដែលត្រូវតទល់នឹងក្រុមខ្លាំងរបស់អ៊ីតាលី Napoli ជាការប្រកួតជើងទី 1 ធ្វើឡើងនៅកីឡដ្ឋាន Diego Armando Maradona ក្នុងទីក្រុង Naples។
ថ្វីត្បិតតែបច្ចុប្បន្ន Napoli មានកីឡាករឆ្នើមៗ និងជាក្រុមដែលធ្លាប់លេចធ្លោរខ្លាំងកាលពីរដូវកាលមុនក៏ដោយ Barcelona ត្រូវបានគេចាត់ទុកថា ជាក្រុមដែលមានភាគរយក្នុងការឈ្នះខ្ពស់ជាង។ ទន្ទឹមនឹងនេះ សូម្បីតែគ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញលោក Xavi Hernandez ក៏ជឿជាក់ថា ខ្លួនអាចទទួលបានជ័យជំនះនៅក្នុងការប្រកួតនេះដែរ។
លោក Xavi Hernandez ត្រូវបានគេសួរនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះថា តើគាត់មានជំនឿចិត្តបែបណាក្នុងការប្រកួតជើងទី 1 ដែលជាការប្រកួតនៅក្រៅដីនេះ? ពេលនោះគ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះបានឆ្លើយតបថា៖ “ដូចសព្វដង យើងនឹងចេញទៅដើម្បីនាំយកជ័យជំនះត្រឡប់មកវិញ។ យើងចេញសម្រាប់ការឈ្នះ យើងជា Barcelona ស្មើមិនមែនជាលទ្ធផលល្អទេ…”។
ប្រភព: Barcablaugranes