បាល់ទាត់អន្តរជាតិ
Erik ten Hag ចង់នាំយកខ្សែការពារល្អបំផុតប្រចាំឆ្នាំពីក្លឹប AFC Ajax

កីឡាករជាច្រើនដែលមានពាក្យចចាមអារ៉ាមពីការចង់បានរបស់ Manchester United ភាគច្រើនគឺជាកីឡាកររបស់ Ajax ព្រោះអ្នកចាត់ការថ្មីរបស់ពួកគេលោក Erik ten Hag ធ្លាប់ជាគ្រូបង្វឹកដែលជោគជ័យនៅទីនោះ ហើយគាត់ដឹងពីកីឡាករដែលអាចនាំយកមកលេងបាននៅក្លឹបថ្មី Manchester United បាន។
យ៉ាងណាមិញ កីឡាករចុងក្រោយដែលត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរនេះគឺ ខ្សែការពារ Lisandro Martinez ដែលជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Ajax។ យោងតាមកាសែត The Telegraph បានឲ្យដឹងថា លោក Erik ten Hag បានណែនាំឲ្យក្លឹបបិសាចក្រហម ធ្វើការចរចាផ្ទេរសម្រាប់ខ្សែការពារកណ្តាលរូបនេះ ដែលទើបតែឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំផងដែរ។
Martinez គឺជាខ្សែការពារដ៏សាកសមបំផុត ក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford ជាមួយនឹងសមត្ថភាពដ៏លេចធ្លោររបស់ខ្លួននៅ Ajax ហើយគាត់អាចនឹងពេញចិត្តក្នុងការមកតាមអតីតគ្រូបង្វឹកចាស់លោក Erik ten Hag ផងដែរ។
គួរដឹងផងដែរថា Lisandro Martinez គឺជាខ្សែការពារសញ្ជាតិអាហ្សង់ទីន ដែលក្លឹប AFC Ajax នាំយកមកពីលីគក្នុងស្រុកនៃប្រទេសអាហ្សង់ទីន Defensa កាលពីឆ្នាំ 2019។ បច្ចុប្បន្នគាត់នៅមានកុងត្រាជាមួយ Ajax រហូតដល់ឆ្នាំ 2025 ហើយតម្លៃផ្ដាច់កុងត្រាអាចនឹងច្រើនជាង 30 លានផោន។
ប្រភព: Unitedinfocus
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់