Connect with us

បាល់ទាត់អន្តរជាតិ

Joe Hart ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់ នៅ​ចុង​បញ្ចប់​នៃ​​រដូវកាល​នេះ!!!

Published

on

អ្នក​ចាំទី​របស់​ក្លឹប Celtic និង​ជា​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​របស់ Manchester City គឺ Joe Hart បាន​ប្រកាស​នៅ​លើ​គណនី Instagram របស់​គាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គាត់​នឹង​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន នៅ​ចុង​បញ្ចប់​នៃ​រដូវកាល 2023/2024 នេះ​ហើយ។

យ៉ាង​ណា​មិញ Joe Hart ធ្លាប់​ប្រកប​អាជីព​រយៈពេល 12 ឆ្នាំ​នៅ Manchester City ជា​មួយ​នឹង​កំណត់ត្រា​នៃ​ការ​បង្ហាញ​ខ្លួន​ដ៏​ច្រើន​ប្រកួត​រហូត​ដល់ 266 ដង​ឲ្យ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ។ នៅ​ក្នុង​អំឡុង​ពេល​នោះ គាត់​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន Premier League ចំនួន 2 ដង​ផង​ដែរ ក្នុង​ឆ្នាំ 2014 និង 2016។

លើស​ពី​នេះ​ទៀត Joe Hart ក៏​ធ្លាប់​ជា​អ្នកចាំទី​ដ៏​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយ​គាត់​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​ចាប់​ពី​ឆ្នាំ 2008 ដល់ 2017 ដោយ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 75 ប្រកួត។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២