បាល់ទាត់អន្តរជាតិ
Phil Foden ត្រូវបានតែងតាំងជាកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ សម្រាប់ Premier League

កាលពីប៉ុន្មានម៉ោងមុននេះ ខ្សែបម្រើប្រយុទ្ធ Phil Foden ត្រូវបានប្រកាសតែងតាំងជាកីឡាករ វ័យក្មេងប្រចាំរដូវកាលនៅក្របខណ្ឌ Premier League ក្នុងរយៈពេលពីររដូវកាលជាប់ៗគ្នា។
កីឡាករសញ្ជាតិអង់គ្លេស Phil Foden នៅតែបង្ហាញទម្រង់លេងយ៉ាងលេចធ្លោរសម្រាប់រដូវកាលឆ្នាំ 2021/22 សម្រាប់ក្លឹប Manchester City ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង ក្នុងក្របខ័ណ្ឌ Premier League និងបានជួយឲ្យក្រុមរបស់ខ្លួន កាន់តែខិតជិតទៅរកការឈ្នះពានលីគកំពូលផងដែរ។
លើសពីនេះទៅទៀត កីឡាករវ័យ 21 ឆ្នាំរូបនេះ អាចលេងបានក្នុងតួនាទីជាច្រើន សម្រាប់រដូវកាលនេះ ដោយលេងស្ទើរគ្រប់ទីតាំងនៅតំបន់ប្រយុទ្ធ ហើយពេលខ្លះត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងនៅតំណែងជាខ្សែបម្រើទៀតផង។ Phil Foden អាចលេងបានទាំងនៅតំបន់ប្រយុទ្ធកណ្ដាល, ប្រយុទ្ធស្លាប និង បម្រើប្រយុទ្ធ ហើយការលេងរបស់គាត់ពោរពេញដោយទំនុកចិត្តបំផុត។
ការបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតសំខាន់ៗរបស់ Manchester City បានធ្វើឲ្យគាត់អាចឈ្នះពានកីឡាករវ័យក្មេងនេះ ដោយយកឈ្នះលើកីឡាករក្មេងៗ 7 នាក់ផ្សេងទៀត ដែលជាប់ឈ្មោះក្នុងការជ្រើសរើសនេះដែរដូចជា Trent Alexander-Arnold, Conor Gallagher, Tyrick Mitchell, Mason Mount, Aaron Ramsdale, Declan Rice និង Bukayo Saka។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ11 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!