បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមលក់ Nicolas Pepe ដោយសុខចិត្តខាតបង់ថ្លៃដើមដ៏ច្រើន

ខ្សែប្រយុទ្ធស្លាប Nicolas Pepe ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនជាស្រេច ដើម្បីផ្ទេរចេញពីក្លឹបកាំភ្លើងធំ Arsenal នៅរដូវក្ដៅនេះ។ របាយការណ៍ពី 90 Minutes បានលើកឡើងថា Arsenal សុខចិត្តទទួលយកការខាតបង់ដ៏ធំមួយលើកីឡាកររូបនេះ ដោយពួកគេបានទិញគាត់មកក្នុងតម្លៃ 72 លានផោន។ នៅពេលនេះ Pepe ប្រហែលជាលក់បានតម្លៃយ៉ាងច្រើន 30 លានផោនប៉ុណ្ណោះ។
កីឡាករសញ្ជាតិកូតឌីវ័រ Nicolas Pepe បានចូលរួមជាមួយ Arsenal កាលឆ្នាំ 2019 ដោយផ្ទេរមកពីប្រទេសបារាំងគឺក្លឹប Lille ប៉ុន្តែមិនត្រូវបានគ្រូបង្វឹកលោក Mikel Arteta ប្រើប្រាស់ឡើយនៅរដូវកាលនេះ។ គាត់បានចូលរួមចំណែកជួយក្រុម ដោយរកគ្រាប់បាល់បានត្រឹមតែ 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង ក្នុងការបង្ហាញខ្លួន 22 លើក សម្រាប់ក្រុមកាំភ្លើងធំ នារដូវកាលនេះ។
នៅកន្លែងដែល Nicolas Pepe លេងនោះ លោក Arteta តែងតែដាក់ Bukayo Saka ឲ្យលេង ក្នុងទម្រង់លេង 4-2-3-1 របស់គាត់។ Pepe បានក្លាយជាជម្រើស 11 នាក់ដំបូងត្រឹមតែ 5 ដង ប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ពេញមួយរដូវកាលនេះ។
វាជារឿងដ៏ខកចិត្តមួយសម្រាប់ Pepe នៅពេលនេះ។ ហើយយោងតាមគេហទំព័រ football.london បានឲ្យដឹងថា Pepe បានណែនាំអ្នកតំណាងរបស់គាត់ ឲ្យព្យាយាមស្វែងរកក្លឹបថ្មីសម្រាប់រដូវកាលក្រោយ។ កីឡាករវ័យ 26 ឆ្នាំរូបនេះ នឹងមានភាគរយខ្ពស់បំផុតសម្រាប់ការចាកចេញពី Arsenal។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi